ភរិយា​លោក​សុវណ្ណ រិទ្ធី បានបង្ហោះសារមួយយ៉ាងចាក់ដោត ក្រោយ​មិត្ត​ភក្ដិ​ធ្វើ​បាប កូន​មាន​បញ្ហា​ភ្នែក​ ​ពេលចូល​ដល់​ខែ​ថ្មី..

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្រោយជួបនូវរឿងរ៉ាវអាក្រាក់ផ្ទួនៗគ្នាស្ទើរមិនអាចទទួលយកបាននោះ ប្រពន្ធលោកសុវណ្ណរិទ្ធី ពេលចូលដល់ខែថ្មីនេះ បានធ្វើការជូនពរគ្រួសារខ្លួនឯង ឲ្យមានសុខភាពល្អ ប្រាថ្នាអ្វីឲ្យបានសម្រេចដូចបំណងនោះ។ជាក់ស្តែង កាលពីពេលថ្មីៗនេះ ប្រពន្ធលោកសុវណ្ណរិទ្ធី អ្នកនាងមាស សុជាតា ទើបតែបង្ហាញនូវភាពបរាជ័យរបស់ខ្លួនចំពោះការរាប់អានមិត្តភក្ដិ ដោយសារតែមិត្តរបស់អ្នកនាង បានធ្វើការវា យប្រ ហាររូបអ្នកនាងពីក្រោយខ្នង ធ្វើឲ្យអ្នកនាងរបួ សផ្លូវចិត្ត ហើយប្រាប់ថាមិត្តភាពមួយនេះ

មិនអាចលើសពីនេះបានទៀតទេ។យ៉ាងណាមិញ ក្រោយមក អ្នកនាក៏ជួបនូវរឿងរ៉ាវអាក្រក់មួយទៀត ដោយកូនរបស់អ្នកនាង ដែលកើតមិនគ្រប់ខែនោះ ត្រូវម្ញ៉ូបភ្នែកពីកំណើត ហើយអ្នកនាងក៏បង្ហោះសារដូច្នេះថា «ម៉ាក់សុំទោសមកពីម៉ាក់គិតច្រើនពេកទើបបណ្ដាលអោយកូនកើតមុនខែ ម៉ាក់ពិតជាសុំទោសពិតមែនធ្វើអោយកូនត្រូវម្ញ៉ូបភ្នែក ២០០ តាំងពីកំណើត …… ត្រូវមើលភ្នែកម្ដងទៀតខ្លាចពិកាទៀត តើខ្ញុំត្រូវធ្វើចិត្តបែបណា ទើបមិនអោយគិតខ្ញុំខ្លាចតែធ្វើចិត្តមិនបានថ្ងៃក្រោយ………..ហេតុអីបានជារឿងទាំងអស់នេះធ្លាក់មកលើខ្ញុំ»។«ស្អែកត្រូវយកកូនស្រីទៅពេទ្យក្មេងធំទៀត

កូនម្ដាយបើកូនអាចរស់បានមកដល់ថ្ងៃនេះហើយ កូនត្រូវតែតស៊ូរស់នៅជាមួយម្ដាយ ដល់ចាស់ណា ផលបុណ្យដែលខ្ញុំសាងមកកន្លងជួយថែរក្សាកូនស្រីខ្ញុំអោយរួចផុតពីជំងឺផ្សេងៗផង»។ដោយសាររឿងហេតុចេះតែកើតឡើងមិនចេះចប់ចំពោះគ្រួសារខ្លួននោះ ពេលចូលដល់ខែថ្មីភ្លាមៗ អ្នកនាង បានធ្វើការជូនពរគ្រួសារដូច្នេះថា «ខែថ្មីសូមអោយគ្រួសារមានសុខភាពល្អ សំណាងល្អជាពិសេសសូមអោយបំណងប៉ងប្រាថ្នាបានសម្រេចផងចុះ»៕ប្រភព៖ហ្វេសប៊ុក

LEAVE A REPLY

Please enter your comment!
Please enter your name here