ថៅកែពេជ្រអ្នកស្រីទ្រី ដាណា បានចូលបច្ច័យតាមរយៈលោកជំទាវ ហ៊ុន សុីណាត ក្នុងកាកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ បង្គន់ នៅវត្តមួយកន្លែង

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយនាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ហ៊ុន សុីណាត បានអញ្ចើញមកដល់ហាងពេជ្រ អ្នកនាង ទ្រី ដាណា ដែលមានទីតាំងស្ថិតនៅ វិថីឈ្នះឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយអ្នកនាងទ្រី ដាណា បានចូលបច្ច័យថវិកាមួយចំនួនធំ តាមរយៈលោកជំទាវ ក្នុងការកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់) ស្ថិតនៅវត្ដពោធិមង្គល ក្នុងខេត្ដកំពង់ចាម។ជាក់ស្តែង បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោកជំទាវ ហ៊ុន សុីណាត បានមានប្រសាសន៍ឱ្យដឹងថា ៖

”សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលបច្ច័យក្នុងការកសាងឈាបនដ្ឋាន និងអណ្ដូងទឹក វច្ចកុដិ (បង្គន់) នៅវត្តពោធិ មង្គល ភូមិវត្ត ឃុំ ទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម។ទី១ ក្មួយស្រីដាណា ទ្រី និងក្មួយប្រុស ១០,០០០ដុល្លារ (មួយមុឺនដុល្លារ) សូមជូនពរដល់ក្មួយព្រមទាំងក្រុមគ្រួសារសូមទេវតាទាំង ប្រាំបីទិសតាមថែរក្សា សុំបានជួបតែនឹងពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០”។ប្រភព៖ហ្វេសប៊ុក

LEAVE A REPLY

Please enter your comment!
Please enter your name here