អបអរសាទរ សាឡិ ក្មេងចេះ១៥ភាសា ក្លាយជាយុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិន របសក្រុមហ៊ុន FUN

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន FUN Entertainment បានធ្វើកម្មវិធីសន្និសិទសារព័ត៌មាន ក្នុងការបង្ហាញជាផ្លូវការរបស់ យុវសិស្ស ធុច សាឡិ ដែលបានក្លាយជាទៅ យុវជនសុឆន្ទៈកម្ពុជា ក្នុងការរួមចំណែក ចែករំលែកវប្បធម៌កម្ពុជា-ចិនដោយក្រុមហ៊ុន FUN Entertainment។

ក្នុងនោះដែរ អ្នកនាង សំណាង ពុទ្ធានី ដែលជាតំណាងក្រុមហ៊ុន Fun Entertainment បានមានប្រសាសន៍ថា៖ “គោលបំណងក្នុងការធ្វើសន្និសីទកាសែតនេះ គឺដើម្បីបង្ហាញឲ្យឃើញថា ក្រុមហ៊ុន FUN គាំទ្រគ្រប់សកម្មភាព និងចង់លើកទឹកចិត្តដល់ យុវសិស្ស ធុធ សាឡិ ដែលប្អូនបានទទួលនូវអាហារូបករណ៏ទៅសិក្សារនៅប្រទេសចិន

រហូតដល់ចប់ថ្នាក់សាកលវិទ្យាល័យ។ ហើយនេះក៏ជារូបភាពមួយ និងជាបទពិសោធន៏ដ៏ល្អ ដែលក្រុមហ៊ុនមានបំណងចង់ចែករំលែក និងបង្ហាញដល់យុវសិស្សរបស់ប្រទេសកម្ពុជាទាំងអស់ ឲ្យមានការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង តស៊ូរៀនសូត្រ

ដើម្បីលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា រួមទាំងអរិយធម៌ វប្បធម៌ និងជ្រុមជ្រែងក្នុងការលើកម្ពស់នៃវិស័យទេសចរណ៏ជាតិ ទៅកាន់ប្រទេសចិន និងអន្តរជាតិ ឲ្យកាន់តែមានភាពទួលំទូលាយ តាមរយៈវីដេអូខ្លីៗ ដោយមានការរួមផលិតពី ក្រុមហ៊ុន Fun និងការសហការពី យុវសិស្ស ធុច សាឡិផងដែរ”។

ចំណែកឯ យុវសិស្ស ធុច សាឡិ ដែលជាកុមារដែលល្បីខាងចេះ១៥ភាសា បានបញ្ចេញអារម្មណ៍ ថាខ្លួនពិតជាមានសេចក្តីរំភើបរីករាយ ដែលក្រុមហ៊ុន Fun Entertainment តែងតែគាំទ្រ និងលើកស្រួយចំពោះរូបប្អូន ហើយថែមទាំងផ្តល់ឱកាសឲ្យរូបប្អូនក្លាយទៅជាយុវជនសុឆន្ទៈកម្ពុជា ដើម្បីរួមចំណែកចែករំលែកវប្បធម៌កម្ពុជា-ចិន។

បន្ថែមពីនេះ នៅកម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរ យុវសិស្ស ធុច សាឡិ ការបាននិយាយប្តេជ្ញាក្នុងការខិតប្រឹងប្រែងសិក្សាររៀនសូត្រ និងព្យាយាមចែករំលែកវប្បធម៌រវាងកម្ពុជាជាមួយប្រទេសចិន ឲ្យកាន់តែច្រើន តាមអ្វីដែលខ្លួនអាចធ្វើបាន។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Fun Entertainment ត្រូវបានបង្កើតឡើងនាដើមឆ្នាំ២០២០ ក្នុងគោលបំណងបណ្តុះបណ្តាលយុវជន យុវនារីគ្រប់រូប ដែលមានទេពកោសល្យ និងក្តីស្រម៉ៃក្លាយខ្លួនជាសិល្បករសិល្បការិនី

និងជាបុគ្គលដែលមានជំនាញ និងទេពកោសល្យច្បាស់លាស់ ដើម្បីទទួលបាននូវឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន និងរួមចំណែកក្នុងការផ្សព្វផ្សាយ អរិយធម៌ វប្បធម៌ រួមទាំងវិស័យទេសចរណ៏ជាតិឲ្យកាន់តែរីកសុះសាយ ទាំងថ្នាក់ជាតិនិងអន្តជាតិ។

LEAVE A REPLY

Please enter your comment!
Please enter your name here