ឃើញហើយស្លុតចិត្តណាស់! ទិដ្ឋភាពដ៏សោកសៅ នៃពិធីបុណ្យសព ម្តាយបង្កើតរបស់ ក្រុមតារាចំរៀងត្រកូអោក ឃើញហើយពិតជារំជួលចិត្ត និងទប់ទឹកភ្នែកលែងជាប់ហើយ (មានវីដេអូ)

កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ពិតជាជ្រាបរួចមកហើយ ដោយ ម្តាយរបស់តារាចំរៀងក្រុមត្រកូល អោកទាំងបួន បានទទួលមរណៈភាព ដោយសារជំងឺមហារីក ដែលសពតម្កល់នៅវត្តវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ហើយម្សិលមិញនេះ នាថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២០ គេឃើញ លោក អុឹម ជីវ៉ា បាននាំយកថវិកា របស់សប្បុរសជនទៅចូលបុណ្យសពនេះផងដែរ។

លោកបានបញ្ជាក់បន្ថែមថា “ល្ងាចមិញខ្ញុំបាទ បាននាំយកថវិការរបស់ខ្ញុំ និងថវិកា របស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ចំនួន 40មុឺនរៀល ចូលរួមពិធីបុណ្យសពម្តាយ តារាចំរៀងក្រុមត្រកូលអោក ដែលទទួលមរណដោយសាជំងឺមហារីក ដែលសពតម្កល់នៅវត្តវាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ នៃក្រុមគ្រួសា នៃសពផង ការរាប់អានញាតិជាការព្វកិច្ចរបស់ខ្ញុំ ដោយក្តីគោរពៈ អុឹម ជីវ៉ា”។

ក្នុងនោះគេប្រទះឃើញ  ហ្វេសប៊ុកឈ្មោះ “ថ្ងៃ ថ្មី” និង “តារាញូស៍-Dara News” បានបង្ហោះវីដេអូ នៃ ទិដ្ឋភាពដ៏សោកសៅ នៃពិធីបុណ្យសព នេះ ឃើញហើយពិតជារំជួលចិត្ត និងទប់ទឹកភ្នែកលែងជាប់ហើយ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ៖

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here