មិនគួរចឹងសោះ! អភ័ព្វណាស់ប្រពន្ធសម្លាញ់ កូនកើតមកហើយក៏មិនបានឃើញមុខ ផ្ទះខំធ្វើក៏មិនបាននៅ

រឿងហេតុនៅលើលោកនេះគ្មានអ្នកណាអាចទាយ អាចស្មានទុកមុន ថានឹងមានរឿងអ្វីកើតឡើងនៅថ្ងៃស្អែក ដូចជីវិតគូដែលរួមរស់ជាមួយគ្នា គ្មានអ្នកណាអាចដឹងថានឹងត្រូវបែកគ្នានៅថ្ងៃណា ដោយសារមូលហរតុអ្វីនោះទេ ។ គ្មានការជួបណា ដែលគ្មានការបែកនោះទេ មិនថាការបែកនោះដោយសារមូលហេតុអ្វី សុទ្ធតែធ្វើឱ្យមានការឈឺចាប់ ។

ជារឿងគួរឱ្យខ្លោចចិត្តនោះ ស្ត្រីម្នាក់បានលាចាលោក ចោលប្ដី និងកូនតូចទើបតែនឹងកើតមិនទាន់បានឃើញមុខអ្នកម្ដាយផងនោះ ។ ការបាត់បង់ភរិយាធ្លាប់កម្សត់កម្រ និងតស៊ូពុះពាររហូតសង់បានផ្ទះនៅយ៉ាងសមរម្យ ​តែបែរជាគ្មានមនុស្សដែលខ្លួនស្រលាញ់ស្មើជីវិត បានធ្វើឱ្យបុរសម្នាក់កំពុងសោកសង្រេងយ៉ាងក្រៃលែង ។

តាមរយៈគណនីហ្វេសប៊ុករបស់បុរសម្នាក់ឈ្មោះថា​ Sothea Rit Moch បានសរសេរសារគួរឱ្យរន្ធត់ចិត្តថា៖ «អភ័ព្វណាស់ប្រពន្ធសម្លាញ់ កូនកើតហើយក៏មិនបានឃើញមុខ😭😭 ផ្ទះខំធ្វើក៏មិនបាននៅ😭 បងពិតជាអាណិតអូនណាស់ 😭😭 សុំទោសអូន ដែលបងជួយអូនមិនបាន😭 មិនដឹងថាអូនឈឺប៉ុណ្ណាបានរហូតដល់ស្លាប់ បងសែនស្តាយអូនខ្លាំងណាស់ប្រពន្ធបងអេីយ 😭 បងទទួលយកមិនាបានទេ😭ហេតុអ្វីក៏លឿនម៉េស😭😭»

ក្រោយពីបានឃើញសារបង្កប់នូវការឈឺចាប់មួយនេះ បានធ្វើឱ្យមហាជនស្រក់ទឹកភ្នែកអាណិតជាពន់ពេក មិនគួរណាគ្រួសារមួយនេះជួបរឿងដ៏សោកសៅបែបនេះ ។ មហាជនមានតែពាក្យចូលរួមសោកស្ដាយ និងសូមឱ្យវិញ្ញាណក្ខន្ធភរិយាលោក Sothea Rit Moch បានទៅកាន់សុគតិភព ៕

LEAVE A REPLY

Please enter your comment!
Please enter your name here