រឿងហួសចិត្ត! រថយន្តទំនើបបុកម៉ូតូយ៉ាងកំរោល រួចបើកគេច , សាច់ញាតិជនរងគ្រោះ ថា ប៉ូលិសប៉ុស្តិ៍ផ្សារថ្មីទី៣ មិនទទួលពាក្យបណ្តឹង ទេ ក្រោមហេតុផល «មិនមានស្លាកលេខឡាន និង មិនមានសាក្សី» (វីដេអូ)

កាលពីវេលាម៉ោង១១៖២០នាទី យប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តស៊េរីទំនើបមួយគ្រឿងបានបើកបុកម៉ូតូយ៉ាងកំរោល បណ្តាលអោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ កើតឡើងនៅចំណុចផ្លូវលេខ៤៩កែង១៤៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ប្អូនប្រុសជនរងគ្រោះ បានថ្លែងប្រាប់ CPC NEWS នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ថា ក្រោយកើតហេតុ លោកបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ តែខាងប៉ូលិសមិនទទួលទេ ក្រោមហេតុផល ថា «មិនមានស្លាកលេខឡាន និង មិនមានសាក្សី» ដោយពាក្យបណ្តឹងរុញពីមួយទៅមួយរហូត ។

សាច់ញាតិជនរងគ្រោះរូបនេះ បន្តថា ពេលនេះ លោកនឹងទៅដាក់ពាក្យបណ្តឹងនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តទៀត ដើម្បីរកយុត្តិធម៌ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here