ខេមរៈសិរីមន្ត ទ្រាំលែងបាន បណ្តើរភរិយាទៅបង្អួតសម្រស់នៅភ្នំខ្នងផ្សារ
ស្របពេលការងារសិល្បៈមិនសូវមមាញឹកតារាចម្រៀង ខេមរៈសិរីមន្ត បានចំណាយពេលវេលាច្រើនជាមួយក្រុមគ្រួសារ ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងរូបនេះបានបណ្តើរភរិយាជាទីស្រឡាញ់ និង បងប្អូនទៅបង្អួតសម្រស់នៅភ្នំធម្មជាតិខ្នងផ្សារដែលមើលទៅពិតជាស្រស់ស្អាតជាខ្លាំង ។

ដោយសារតែភ្នំខ្នងផ្សារពោរពេញទៅដោយធម្មជាតិស្រស់ស្អាតនោះ បានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ និង ធ្វើដំណើរទៅលម្ហែ ហើយផ្តិតយករូបភាពដ៏ស្រស់ស្អាតនៅទីនោះ បើទោះបីជាការធ្វើដំណើរមានការលំបាកបន្តិចក្តី ។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំភរិយា និង បងប្អូនរបស់លោកទៅកម្សាន្តនៅទីនោះជាលើកដំបូង ។
ជាមួយនឹងរូបភាពដ៏ស្រស់ស្អាតរបស់ ខេមរៈ សិរីមន្ត និង ភរិយា មើលទៅពិតជាទាក់ទាញជាខ្លាំងជាមួយនឹងទេសភាពនៅទីនោះ ។ មិនមែនមានតែលោក ខេមរៈ សិរីមន្តទេ ចុងក្រោយនេះគេសង្កេតឃើញតារាជាច្រើនបានធ្វើដំណើរទៅកម្សាន្តនៅតំបន់ដ៏ស្រស់ស្អាតមួយនេះ ។ ក្នុងនោះភរិយារបស់លោក ខេមរៈ សិរីមន្ត បានលើកឡើងថា «ឡើងភ្នំខ្នងសំពៅ ខ្នងស្រូវ ខ្នងផ្សារ មកដល់បានដឹងថាទេសភាពស្អាតប៉ុណ្ណា (I love Cambodia)» ។

ថ្វីដ្បិតមានកូនៗដល់ទៅបីនាក់ក៏ពិតមែន តែគេសម្គាល់ឃើញថាជិវិតគូរបស់តារាចម្រៀង ខេមរៈ សិរីមន្ត កាន់តែផ្អែមល្ហែម ។ ជារឿយៗលោកតែងនាំភរិយាទៅចូលរួមនៅក្នុងកម្មវិធីនានាដោយមានការតុបតែងខ្លួន និង ការលេងស្ទីលថតរូបមិនចាញ់គូស្នេហ៍យុវវ័យនោះទេ ៕    

LEAVE A REPLY

Please enter your comment!
Please enter your name here