តារាចម្រៀង សុគន្ធ និសា ចូលរួមខួប៧ថ្ងៃអ៊ុំ ខាត់ ព្រមទាំងភ្ជាប់សារដ៏ក្រៀមក្រំមួយឃ្លាថា…(មានវីដេអូ)

រំលឹកបន្តិចថាកាលពីព្រឹក ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ លោក លាវ ខាត់ ត្រូវជា ឪពុក តារាជើងចាស់ ពហុជំនាញ អ្នកនាង ខាត់ សុឃីម បានទទួលមរណភាពហើយ ក្នុង ជន្មាយុ ៦៧ ឆ្នាំ ដោយ រោគាពាធ រីឯសពដំកល់ នៅ គេហដ្ឋានរបស់ ឪពុក ខាត់ សុឃីម នៅ

ភូមិព្រៃពង្រ សង្កាត់ពញ្ញាពន់ ខណ្ទព្រែកព្នៅ ភ្នំពេញ។ យ៉ាងណាមិញក្នុងថ្ងៃខួប៧ថ្ងៃនេះគេក៏បានឃើញវត្តមាន អ្នកនាង សុគន្ធ និសា ដែលជាតារាចម្រៀង មានសម្លេងផ្អែមស្រទន់ ដ៏ល្បីម្នាក់ ប្រចាំ

ផលិតកម្មរស្មីហង្សមាស បានមកចូលរួមពិធីបុណ្យ៧ថ្ងៃនេះ ផងដែរ ប្រកបដោយទឹកមុខក្រៀមក្រំបំផុត ព្រមទាំងភ្ជាប់សារខ្លីមួយថា “ចូលរួមរំលែកទុក្ខក្រុមគ្រួសាររៀមច្បង​ បងស្រី​ ខាត់​ សុឃីម​ សូមវិញ្ញាណក្ខន្ធ​ របស់លោកពុក​ លាវ​ ខាត់​ បានទៅកាន់ទីស្ងប់សុខ”៕

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here