ស្ងាត់ៗ ស្វាមី ឱក សុគន្ធកញ្ញា ជូនកូនប្រុស និងភរិយា មកលេងសួនសត្វ យ៉ាងសប្បាយ ថែមទាំងភ្ជាប់សារដ៏ផ្អែមល្ហែម និងគួរឲ្យចាប់អារម្មណ៍មួយថា…
តារាចម្រៀង ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ក្រោយរៀបការ បានទទួលកាដូពិសេសមួយ គឺ អ៊ឹង បញ្ញាបុត្រ ហៅ ឆលី ដែលជាកូនប្រុសសំណព្វចិត្តរបស់ខ្លួន បានកើតនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កាលពីពេលកន្លងទៅ។
កូនប្រុស តារាចម្រៀងរូបនេះ មានមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ មិនត្រឹមតែប៉ុណ្ណោះទេ អុឹង បញ្ញាបុត្រ មានថ្ពាល់ខួច កាត់ដូចឪពុកថែមទៀតផង។ គិតត្រឹមថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០ នេះ ឆលី អាយុជាង ៧ខែ ទៅហើយ មើលទៅមុខមាត់ មាឌ ពិតជាធំលឿនណាស់ ស្ទើរមិនគួរឲ្យជឿង។
ចំណែកម្សិលមិញនេះ គេប្រទះឃើញ លោក អ៊ឹង សុខលី បាននាំកូនប្រុសសំណព្វចិត្តរបស់ខ្លួនដើរលេងកម្សាន្តនៅ សួនសត្វ ព្រមទាំងភ្ជាប់សារដ៏ផ្អែមល្ហែម និងគួរឲ្យចាប់អារម្មណ៍មួយថា ៖ “ជូនកូន Charlie មកលេងសួនសត្វ ឲ្យស្គាល់សត្វគ្រប់ប្រភេទ ដែលគេយកមកដាក់បង្ហាញក្នុងសួនសត្វ ថាមានសត្វអ្វីខ្លះ ពីព្រោះកូននៅតូច មិនអាចមកម្នាក់ឯងបាន។
តែដល់ពេលកូនធំដឹងកី្តហើយ មិនបាច់មកជូន Daddy មកលេងសួនសត្វវិញទេ ពីព្រោះ Daddy រវល់កំដរ Mommy កូនដើរលេងវិញម្តង…. ជីវិតមនុស្សគ្រាន់តែគិតក៏សប្បាយដែរ… រឿងដែលល្អៗពិតជាមនុស្សជាអ្នកគិតមែន …”៕