ពុទ្ធោរខំ​ធ្វើ​ការ​ពេក, ​ខ្ញុង ត្រៀម​សម្រាលកូន​ទាំង​មិនទាន់​គ្រប់​ខែ ដោយ​ដាក់​ឈ្មោះ​ថា​មង្គល..

ភ្នំពេញ ៖ ដោយហេតុថា ខ្លួន​មានការ​គិត​ច្រើន មាន​ភាព​មមាញឹក​ជាមួយនឹង​ការងារ​សិល្បៈ និង​មុខ​ជំនួញ​ផ្ទាល់ខ្លួន​នោះ​, អ្នកនាង​ខ្ញុង ហាក់​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ថែរក្សា​សុខភាព​នោះទេ ហើយ​កាលពី​ម្សិល​មិន​នេះ អ្នកនាង​បាន​ពោល​ពាក្យ​គួរ​ឲ្យ​អាណិត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន។

អ្នកនាង​ស្រេង សុ​កាន់​ដា ហៅ​ខ្ញុង កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​ម្សិលមិញ​នេះ បាន​ពោល​ពាក្យ​ទៅកាន់​កូនប្រុស​ក្នុង​ផ្ទៃ​ដូច្នេះ​ថា «​កុំ​កើត​អី​ណា​កូន​ណា មង្គល របស់​ម៉ាក់ កុំ​អោយ​ម៉ាក់​ភ័យ​»​។ ពេលទៅដល់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ដដែល​នោះ អ្នកនាង បាន​បង្ហោះ​សារ ភ្ជាប់​ជាមួយ​រូបភាព​ពិនិត្យ​ផ្ទៃពោះ ដោយ​ធ្វើការ​បន្ទោស​ខ្លួនឯង​ថា «​ខុស​មកពី​ម៉ាក់ ធ្វើការ​ច្រើន ធ្វើការ​ធ្ងន់ គិត​ច្រើន មែន​ទេ បានក្លាយ​ទៅជា​ចឹ​ង រឹងមាំ​ឡើង​ណា​កូន»។

បង្ហោះ​រូបភាព​១​សន្លឹក​នៅក្នុង​មន្ទីរពេទ្យ​នា​យប់​ថ្ងៃ​ដដែល​នោះ តារា​កំប្លែង​រូបនេះ បាន​បញ្ជាក់ថា «​ម៉ា​មី​ខ្ញុង កំពុង​សម្រាក​ព្យាបាល​ហើយ​ត្រៀម​ទទួល​សមាជិក​ថ្មី​ តើ​បងប្អូន មាន​ពាក្យ​ជូនពរ​ម៉ែ​មី​ទេ​»​។ «​ពាក្យពេចន៍​ជូនពរ​របស់​បងប្អូន​ពុក​ម៉ែ​ទាំងអស់​ជា​កម្លាំងចិត្ត​ដ៏​ធំធេង​សម្រាប់​ប្រពន្ធ​និង​កូន​ខ្ញុំ ខ្ញុំ​ជា​ប្តី​សូម​អរគុណ​ខ្លាំងណាស់​»​។​

ចំណែក​នៅ​ព្រឹក​ថ្ងៃនេះ​វិញ អ្នកនាង បាន​បង្ហោះ​សារ​បែបនេះ​ថា «​ចង់​ឃើញ​អូន​កូន​កណ្តុរ ​តូច​ឡាយ​ទេ​បងប្អូន​»​។ ដោយឡែក​ប្ដី​របស់​អ្នកនាង គឺ​នាយ​កៃ​ដរ បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​អ្នកនាង​ខ្ញុង នៅក្នុង​មន្ទីរពេទ្យ​ជាច្រើន​សន្លឹក ដោយ​សរសេរ​ថា «​មក​ពិនិត្យ និង ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ សមាជិក​ម្នាក់​ថ្មី កំពុងតែ​ចង់ ឃើញ ពិភពលោក​ខាងក្រៅ។ សុខភាព​ល្អ ណា​ម៉ែ អា​គល់​»​។​

ដោយ​ឃើញ​ប្ដី​ហៅ​កូន​ថា «​អា​គល់​» បែបនេះ អ្នកនាង​ខ្ញុំ មានការ​ខឹងសម្បា​ ហើយ​ចែករំលែក​នូវ​សារ​នេះ ព្រមទាំង​សរសេរ​ប្រាប់​ទៅ​ប្ដី​ថា «​មើល​ហៅ​កូន សុទ្ធតែ​អា​គុល ខ្ញុំ​ខឹង​ឯង​ហើយ កូន​ឈ្មោះ មង្គល ឆាប់​កែ​ភ្លាម​»៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here