រំភើបណាស់! បេីធំឡេីងគេសួរកូនថា​ ម៉េចបានមានប៉ាម៉ាក់ជាស្រីដូចគ្នា កូនត្រូវប្រាប់គេថា ព្រោះពួកយេីងជា​ គ្រួសារទាន់សម័យបេីនិយាយពីគូស្នេហ៍មួយគូនេះ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហេីយ ដែលកាលពីមួយរយៈពេលមុននេះ អ្នកទាំងពីរដែលជាគូស្នេហ៍ស្រីស្រលាញ់ស្រីភេទដូចគ្នានេះបានធ្វេីឲ្យមានការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុកតែម្តង ខណៈដែលបន្ទាប់ពីបានកាន់ដៃគ្នាចូលរោងការបានមួយរយៈពេលរួចមក

ក៏មានផ្ទៃពោះដែលធ្វើមានការងឿងឆ្ងល់ពីប្រិយមិត្តជាច្រើន រហូតត្រូវបានសមុីខ្លួនបានធ្វើការបកស្រាយអំពីមូលហេតុដែលប្រពន្ធរបស់ខ្លួនជាស្រីដូចគ្នា អាចមានផ្ទៃពោះបានដោយការបង្ករកំណេីតជាមួយមេជីវិតឈ្មោល ដែលក្នុងនោះភាគីខាងប្តីបានធ្វេីការបង្ករកំណេីតក្នុងកែវ (IFV) ដោយតម្រូវអោយភាគីដដែលរូបនេះរកទិញមេជីវិតឈ្មោលដេីម្បីទុកបង្កាត់ ដែលនេះគឺគ្រាន់តែជាការរំលឹកត្រួសតែប៉ុណ្ណោះ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ កូននៅក្នុងផ្ទៃរបស់អ្នកទាំងពីរគឺបានចាប់កំណេីតហេីយ និងថែមទាំងមានរូបរាងគួរឲ្យខ្នាញ់ទៀតផង។ ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញនេះ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Bong Ta ដែលត្រូវជាប្តីបានបង្ហោះពីរូបភាពគ្រួសាររបស់ខ្លួនយ៉ាងមានសុភមង្គល ព្រមជាមួយខ្លឹមសារលេីកឡេីងថា៖«បេីធំឡេីងគេសួរកូនថា ម៉េចបានមានប៉ាម៉ាក់ជាស្រីដូចគ្នា? កូនត្រូវប្រាប់គេថាព្រោះពួកយេីងជា (គ្រួសារទាន់សម័យ) ភួងវីតា សូរៈភូ»។

 

LEAVE A REPLY

Please enter your comment!
Please enter your name here