បច្ចុប្បន្ន តារាហ្វេសប៊ុកស្រីរូបនេះ កំពុងសោយសុខលើទ្រព្យសម្បត្តិចាយមិនខ្វះ រហូតពេលនេះ នាងមានអង្គរក្សការពារដល់ទៅ ២នាក់ឯណ្ណោះ។ ក្នុងនោះដែរ កាលពីម្សិលមិញនេះ រីយ៉ា បានធ្វើឲ្យ អ្នកនាងបណ្ដាញសង្គមជាច្រើន ផ្ទុះការរិះគន់ច្រើន លើរឿងមួយ ដែលនាងបានថតឡានស៊េរីទំនើបម៉ាក Rolls Royce បញ្ច្រាសផ្លូវនៅមុខ ព្រះអង្គដងកើ ធ្វើឲ្យអ្នកដំណើរមានការកកស្ទះជាខ្លាំង។តារាហ្វេសប៊ុក រីយ៉ា ជាអ្នករកស៊ីលក់ផលិតផលថែរក្សាសម្រស់នៅតាមអនឡាញម្នាក់ ដែលមានអ្នកស្គាល់ច្រើនក្នុងបណ្ដាញសង្គម។ បើទោះបី ជាអ្នកលក់អនឡាញ តែ ជីវភាពរបស់នាង ពិតជាហ៊ឺហារ ស៊ីវិល័យ មានផ្ទះស្កឹមស្កៃ ព្រមទាំងមានរថយន្តស៊េរីទំនើបៗ រាប់គ្រឿងទៀតផង។ជាក់ស្ដែង មូលហេតុ ដែលនាងថតឡាន នៅមុខព្រះអង្គដងកើបែបនេះ ក៏ដោយសារនាងបានចុះទៅអុជធូបបន់ស្រន់នៅព្រះអង្គដងកើផ្ទាល់ ក្នុងនោះដែរ បន្ទាប់ពីបន់ស្រន់រួចរាល់ អ្នកនាងក៏បានចុះទៅចែកលុយឲ្យអ្នកក្រីក្រនៅតាមដងផ្លូវ ដែលជាហេតុធ្វើឲ្យមានការកកស្ទះយ៉ាងដូច្នោះ៕ ប្រភពវីដេអូ៖ Mong Sokh សូមទស្សនារូបភាពខាងក្រោម៖



LEAVE A REPLY

Please enter your comment!
Please enter your name here