កូនប្រុសទើបតែកើតនេះ ឃើញថា មានមុខមាត់ឃ្យូត គួរឲ្យក្នាញ់ទៀតផង ស្របពេលដែលសម្រាលកូនរួច ពេជ្រ សូលីកា ក៏កាន់តែមានសុខភាពល្អ ជាពិសេស នាងមានស្វាមីចាំជួយមើលថែ និង យកចិត្តទុកដាក់ទៅលើរូបនាង និងកូនគួរឲ្យសរសើរ។ក្រោយសម្រាលកូនបានប៉ុន្មានថ្ងៃមកនេះ ស្វាមី ពេជ្រ សូលីកា បានបង្ហោះវីដេអូពីសកម្មភាពពេលកំពុងសម្រាលកូន រហូតដល់សម្រាលកូនរួច។ ដោយសកម្មភាពក្នុងវីដេអូមួយនោះ បង្ហាញឲ្យគ្រប់គ្នាឃើញថា ពួកគេកាន់តែមានសុភមង្គលខ្លាំងជាមុន បន្ទាប់ពីទទួលបានសមាជិកថ្មីគួរឲ្យស្រលាញ់បែបនេះ។មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នាងស្រាប់តែបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅក្នុងបណ្ដា ញសង្គម ដែលបានបង្ហាញពីរូបភាពជុំគ្រួសារ ជាមួយនឹងស្វាមី ព្រមទាំងបីកូនប្រុសជាទីស្រលាញ់ ថតនៅមុខកញ្ចក់ ដែលធ្វើឲ្យ ហ្វេនៗជាច្រើន ពិតជាមានភាពសប្បាយរីករាយ ដោយបានឃើញនាង កាន់តែមានសេចក្ដីសុខ ជាមួយនឹងគ្រួសារដ៏ពេញលេញ ប្រកបដោយភាពកក់ក្ដៅ ដែលអ្នកណាៗក៏ប្រាថ្នាចង់បាន៕ក្រលេកទៅមើលសម្រស់ ពរជ្រ សូលីកា ក្រោយពេលសម្រាលរួច គឺស្អាតដូចដើមចឹង ធ្វើអោយហ្វេនៗសរសើរគ្រប់គ្នាថាស្អាតខ្លំាងណាស់ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ



LEAVE A REPLY

Please enter your comment!
Please enter your name here