តារាចម្រៀងប្អូនស្រី ចាន់ឡា ស្ងាត់ៗតុបតែងបែបបុរាណដើម្បីថត MV ថ្មីបាត់..

ហ្វេសប៊ុក ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយ អតីតបេក្ខនារីប្រឡងកម្មវិធី X-Factor Cambodia លៀង ចាន់ឡា កន្លងមកនាងតែងតែទទួលបានការចាប់អារម្មណ៍មិនធម្មតា ពីសំណាក់មហាជន ទៅលើរូបសម្រស់របស់នាង ដែលតែងតែមានការអភិវឌ្ឍន៍ជារឿយៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ដោយឡែក បច្ចុប្បន្ននេះ គេសង្កេតឃើញថា សម្រស់របស់តារាស្រីពន្លកថ្មី លៀង ចាន់ឡា រូបនេះកាន់តែមានការប្រែប្រួលច្រើនខុសពី កាលពីចូលប្រឡងចម្រៀងដំបូងតែម្តងផងដែរ ដោយទាំងសម្បុរនិងមុខមាត់

សាច់ឈាមគឺមានភាពស្រស់ភ្លឺថ្លាគួរឲ្យកត់សម្គាល់។ជាពិសេសនោះ ចាន់ឡា ទទួលបានការងារសិល្បះជាច្រើន នៅតាមខេត្តយ៉ាងណាមិញ នៅមុននេះពិតជាប្លែកក្រោយចាន់ឡា បង្ហោះរូបភាពស្លៀកបែបបុរាណនោះ ក្នុងនោះនាងបានភ្ជាប់ជាមួយ Status ផងដែលថា ៖

សកម្មភាពថតMVដើម្បីលើកដម្កើងល្ខោនខោលនឹងសិលកបះខ្មែរបុរាណ ដែលដូនតាយើងបានបន្សល់ទុកមកដល់សព្វថ្ងៃនេះ សូមកុំលើកតែមួយឆាវអីយើងត្រូវថែរក្សារនឹងលើកដម្កើងជារៀងរហូតព្រោះយើងបានបាត់បង់សឹងទាំងស្រុងទៅហើយ សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ហ្វេសប៊ុក

LEAVE A REPLY

Please enter your comment!
Please enter your name here