កម្របានឃើញ! ខេមរៈ សិរីមន្ត និងភរិយា ទម្លាយរូបកាលនៅជាសង្សារគ្នា សម្រស់ប្រែ១៨០ដឺក្រេ…

ភ្នំពេញ៖ យ៉ាងណាមិញ ដូចប្រិយមិត្តបានដឹងហើយថា តារាប្រុសរូបនេះទើបតែបង្ហាញមុខភរិយាជាសាធារណៈ រយៈពេលប៉ុន្មានឆ្នាំមកនេះ ខណៈពេលដែលកាលពីពេលថ្មីៗនេះ ស្រាប់តែលេចឡើងនូវរូបភាពមួយសន្លឹក ដែលជារូបភាពដ៏កម្របានឃើញ ពេលអ្នកទាំង២នៅជាសង្សារនឹងគ្នា។

រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាប្រុសលោកខេមរៈ សិរីមន្ត និងភរិយា បានសាងគ្រួសារនឹងគ្នា បច្ចុប្បន្នជីវិតគូរបស់លោកកាន់តែផ្អែមល្ហែមកាន់តែខ្លាំងឡើង ស្របពេលដែលកូនប្រុសស្រីរបស់តារារូបនេះក៏កាន់តែធំឡើងផង ដែរ។ ដោយក្នុងនោះឃើញថា មុខមាត់របស់លោក និងភរិយា បើប្រៀបជាមួយនឹងបច្ចុប្បន្ន ពិតជាខុសប្លែកពីគ្នាខ្លាំង ព្រោះពេលនេះសាច់ឈាមលោក និងភរិយាប្រែជាស្រស់ថ្លា មានសាច់ជាមុន រីឯជីវិតក៏ប្រែខ្លាំងណាស់ដែរ។

មិនត្រឹមតែប៉ុណ្ណោះក្រោយពីបានឃើញរូបភាពទាំងនេះ បានធ្វើឲ្យហ្វេនមួយចំនួនសរសើរដល់ជីវិតគូអ្នកទាំង២ ដែលស្រលាញ់គ្នាអស់ពេលជាយូរ តាំងតែពីបាតដៃទទេរតែម្តង៕ សូមទស្សនារូបភាពខាងក្រោមនេះ៖     

LEAVE A REPLY

Please enter your comment!
Please enter your name here