ទប់ទឹកភ្នែកលែងជាប់! បងស្រីម្នាក់ ​សុខចិត្តជិះកង់​ស្ពាយ​កូន ដើរ​រើស​អេតចាយ​ទាំង​កណ្តាលថ្ងៃ​ក្ដៅ ដើម្បីរកលុយចិញ្ចឹមជីវិតក្រោយពីប្តីបាន

ឧត្តរមានជ័យ​ ៖​ មហាជនពុកម៉ែបងប្អូនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការអាណិតអាសូរជាខ្លាំងដោយ ស្ត្រី​ម្នាក់ រស់នៅ ភូមិ​គោក​សង្កែ ឃុំ​ពង្រ ស្រុក​ចុងកាល់ ត្រូវ​ប្ដី​រត់ចោល​តាំងពី​ពពោះ រហូតមកដល់​ពេលនេះ បាន​តស៊ូ​ក្នុង​ឆាក​ជីវិត ដោយ​ជិះ​កង់​ស្ពាន​កូន ដើរ​រើស​អេតចាយ ទាំង​ថ្ងៃ​ក្ដៅ ធ្វើ​ឲ្យ​មហាជន​សម្ដែង​ការ​អាណិតអាសូរ និង​ឧបត្ថម្ភ​ជា​ជា​បន្តបន្ទាប់។ជាក់ស្តែង ក្រោយពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​«Mi Yura» បាន​ធ្វើការ​បង្ហោះ​រូបភាព ភ្ជាប់​ជាមួយនឹង​សំណេរ​អំពាវនាវ​​កាលពី​ម្សិលមិញ​ថា «​បងប្អូន​ខ្មែរ​យើង​សូមជួយ​គាត់​ផង ខ្ញុំ​ឃើញ​​ផ្ទាល់​ភ្នែក​ខ្លោចចិត្ត​ណាស់​ក្នុងនាម​ជា​ស្ត្រី​ដូចគ្នា បី​កូន​ខ្ចី​ធាក់​កង់​ដើរ​រើស​អេតចាយ សំបក​ដប​តាមផ្លូវ ទាំង​កូន​នៅ ​មឹ ម​ដោះ

និង​កូន​បង​ៗ​នៅផ្ទះ ខ្ញុំ​សួរ​ទីតាំង​គាត់​បាន​ខ្លះ គាត់​ឈ្មោះ​ចែ​ថន នៅ​ខាង​​​ភូមិ​គោក​សង្កែ ឃុំ​ពង្រ ប្តី​រត់ចោល​តាំងពី​កូន​​​នៅ​ក្នុង​ពោះ ជីវភាព​គាត់​រាល់ថ្ងៃ​យើង​មើល​ដឹង​ហើយ​កំណត់​ណាស់​យក​ទាំង​កូន​មក​ដើរ​រើស​ទាំង​ក្ដៅ​រហាល ​ធ្វើបុណ្យ​ធ្វើ​ទាន ចែក​លុយ​របស់​ហូប​មនុស្ស​នៅ​មាន​ដង្ហើម បាន​បុណ្យ​ណាស់​បងប្អូន»។ដោយឡែក ក្រោយពី​ទទួល​បាន​ការ​សណ្ដោស​ប្រណី​ពី​មហាជន​រួចមក ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ដដែល ​នៅ​ថ្ងៃ​នេះ​

បាន​សម្ដែង​អារម្មណ៍​រំភើប​ថា «​រំភើប​ជំនួស​ចែ​ថន ណាស់​បាន​បងៗ​ប្អូន​ជួយ​ជា​លុយ​នឹង​គ្រឿង​ហូប​តាមរយៈ​នាង​ខ្ញុំ​តិចក្តី​ច្រើនក្តី​បាន​បុណ្យ​ណាស់​បងប្អូន ថ្ងៃ​ចន្ទ​ខ្ញុំ​ដឹក​អង្ករ​នឹង​គ្រឿង​ហូប​សំលៀកបំពាក់​ខ្លះៗ​ជា​របស់​ផ្ទាល់ខ្លួន​នាង​ខ្ញុំ នឹង​ជំនួយ​ត​ពីរ​បងប្អូន ចុះ​យក​ទៅ​ជូន​គាត់​ដល់​កន្លែង​ផ្ទាល់ ក្នុងនាម​ខ្មែរ​ដូចគ្នា ខ្មែរ​ជួយ​ខ្មែរ»។យ៉ាងណាមិញ តាមរយៈ​ការ​បញ្ចេញមតិ​ពី​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ«ហយ សាហ៊ីត» បាន​ឲ្យ​ដឹង​ថា «​ខាង​ក្រុម​ការងារ​ស្រុក​ធ្លាប់​ជួយ​គាត់​ហើយ តែ​បាន​អូន​ជួយ​ផុស​ពេលនេះ​ល្អ​ណាស់​ ព្រោះ​មាន​គេ​ឃើញ​គាត់ ច្រើន ហើយបានជួយ​គាត់​ទៀត គាត់​អត់​សូមប្បី​តែផ្ទះ​ក៏គ្មាននៅដែរ ។អរគុណអូន»៕ប្រភព៖តារា

LEAVE A REPLY

Please enter your comment!
Please enter your name here