ភរិយាលោក គួច ចំរើន ប្រតិកម្មទៅលើគណនីហ្វេសប៊ុកមួយ ដែលបានសរសេរថា៖ «ជូនពរឲ្យឯកឧត្តម ឆ្លងវីរុសកូរ៉ូណាឆាប់»!..

កំសាន្ត

ភរិយាលោក គួច ចំរើន ប្រតិកម្មទៅលើគណនីហ្វេសប៊ុកមួយ ដែលបានសរសេរថា៖ «ជូនពរឲ្យឯកឧត្តម ឆ្លងវីរុសកូរ៉ូណាឆាប់»!..

នៅមុននេះបន្តិច លោកជំទាវ អ៊ូ ធីតាពៅ ដែលត្រូវជាភរិយាឯកឧត្តម គួច ចំរើន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អភិបាលខេត្តព្រះសីហនុ បានប្រតកម្មតបទៅលើគណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះ Eurng Virak ដែលបានចូលទៅ បញ្ចេញយោបល់មិនល្អ បែបអសីលធម៌ ទៅលើស្វាមីរបស់ខ្លួន។

ដោយម្ចាស់គណនីខាងលើបានសរសរថា៖ «ជូនពរឲ្យឯកឧត្តម ឆ្លងវីរុសកូរ៉ូណាឆាប់» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្លាមដោយសារមានមនុស្ស ចិត្តឈ្នានីសបែបនេះ ទើបលោកជំទាវបានបង្ហោះតបទៅវិញថា៖ «អរគុណហើយ ​​​​​​​​​​​​​​​​​​​​ដែលលោកឯងមានគំនិតឈ្នានីសខុសរឿង បានជូនពរប្តីខ្ញុំឲ្យឆ្លងកូរ៉ូណា សូមអញ្ជើញលោកឯងរស់ឲ្យបានសុខស្រួលម្នាក់ឯងចុះណា! លោកឯងប្រមាថជីវិតមនុស្សជាតិ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យកសុខទុក្ខមនុស្សជាតិមកលេងសើច!»។

សូមជម្រាបផងដែរថា ក្នុងការបញ្ចេញមតិបែបស្អប់ខ្ពើមរបស់បុគ្គលខាងលើ ធ្វើនៅក្នុងវីដេអូ Live ​​​​​​​​​​​​​របស់ទំព័រហ្វេសប៊ុកប្រតិកម្មរហ័សខេត្តព្រះសីហនុ ខណៈដែលឯកឧត្តម កំពុងយកចិត្តទុកដាក់ត្រួតពិនិត្យ លើភ្ញៀវទេសចរមកកាន់កំពង់ផែងខេត្តព្រះសីហនុ តាមរយៈនាវាមានឈ្មោះ Westerdam ។

ចំណែកបញ្ហា នាវា​ខ្នាត​យក្ស​ Westerdam​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលមានផ្ទុកភ្ញៀវទេសចរ​ និង​ នាវិក​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សរុប​ ជាង​ ២០០០​ នាក់​ បានចូលចតនៅចំណុច​ សូន្យ​ មុខកំពង់ផែ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខេត្ត​ព្រះ​សីហនុ អាជ្ញាធរខេត្តព្រះសីហនុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានរៀបចំដាក់វិធានការការពារច្បាស់ណាស់ដោយមិនឱ្យមានមនុស្សចូលទៅជិត ឬអ្នកដំណើរក្នុងនាវាទេសចរណ៍ Westerdam ចេញចូលដោយសេរីនោះទេ លុះត្រាណាតែមានការពិនិត្យពីក្រុមគ្រូពេទ្យត្រឹមត្រូវ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអភិបាលបានបញ្ជាក់ផងដែរថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើមានការសង្ស័យណាមួយ យើងទុកពួកគាត់ដោយឡែក និងយកសំណាកទៅត្រួតពិនិត្យនៅមន្ទីរពិសោធន៍ប៉ាស្ទ័រ នៅរាជធានីភ្នំពេញភ្លាមៗតាមឧទ្ធម្ភាគចក្រ។ ដោយឡែកសូម្បីអ្នកបើកបររថយន្តក្រុង ដើម្បីដឹកជញ្ជូនពួកគាត់ទៅព្រលានយន្តហោះកងកេង ក៏យើងត្រូវគិតគូរត្រួតពិនិត្យនិងតាមដានពួកគាត់ ហើយចំពោះរថយន្តដែលដឹកជញ្ជនពួកគាត់ក៏ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពោលគឺយើងមានរៀបចំផែនការច្បាស់លាស់ចៀសវាង មានបញ្ហាណាមួយកើតឡើង៕

 

Leave a Reply

Your email address will not be published. Required fields are marked *