ឯក ឩត្តម ពេជ្រ ស្រស់ទប់លែងបានហើយ បើទប់ទៀតនឹងស្ទះទ្រូងស្លា ប់ មានតែបញ្ចេញហើយទាក់ទងនឹងរឿង នារីនិស្សិតពេទ្យដ៏ស្រស់ស្អាត ត្រូវគូដណ្ដឹងជាមន្រ្តីយោធា បា ញ់ ស្លា ប់

កំសាន្ត

ឯក ឩត្តម ពេជ្រ ស្រស់ទប់លែងបានហើយ បើទប់ទៀតនឹងស្ទះទ្រូងស្លា ប់ មានតែបញ្ចេញហើយទាក់ទងនឹងរឿង នារីនិស្សិតពេទ្យដ៏ស្រស់ស្អាត ត្រូវគូដណ្ដឹងជាមន្រ្តីយោធា បា ញ់ ស្លា ប់

ពុកម៉ែបងប្អូននឹងប្រិយមិត្តអ្នកអានទាំងអស់ប្រហែលជាមិនទាន់ភ្លេចទេនៅរឿងរ៉ាវ និស្សិតពេទ្យដ៏ស្រស់ស្អាតម្នាក់ត្រូវបាន គូដណ្ដឹង របស់នាង ជាមន្រ្តីយោធា ពាក់ស័ក្ដិ៤ បា ញ់ ស្លា ប់កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ស្ថិតនៅចំណុចផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយ ផ្លូវលំBT សង្កាត់ កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

រហូតមកដល់ពេលនេះ ជន សង្ស័យ មិនទាន់ត្រូវបានសមត្ថកិច្ច ឃាត់ ខ្លួនបាននៅឡើយទេ មិនដឹងថាសមត្ថកិច្ចដោះស្រាយរឿង នេះឫក៏អត់ បានស្ងាត់សូន្យបែបនេះ?ឫមួយឃា ត ករវាចេះបំបាំងខ្លួនពីភ្នែក សមត្ថកិច្ច បានវាអាចដើរហើរនៅក្រៅឃុំបែបនេះបាន?សូមបញ្ជាក់តាំងពីថ្ងៃកើតហេតុ មកដល់ឥលូវ មិនមែនតិចថ្ងៃនោះទេ។ស្រុកខ្មែរប៉ុណ្ណឹង រកវាមិនឃើញ ដូចជាឆ្ងល់ដល់ហើយ?

ដោយសារតែ ជន សង្ស័យមិនទាន់ត្រូវបានឃាត់ខ្លួនទើប ឯក ឩត្តម ពេជ្រ ស្រស់លោកមានប្រសាសន៍លើបណ្ដាញសង្គមហ្វេបុករបស់លោកថា ការពិតទៅ ខ្ញុំមិនចង់លូកមាត់កិច្ចការ ជំនាញរបស់កម្លាំងនគរបាលយុត្តិធម៌ នោះទេ ប៉ុន្តែបើខ្ញុំមិននិយាយ គឺវាតឹង ក្នុងទ្រូងខ្ញុំស្ទើបែកហើយ ពីព្រោះការ អនុវត្តច្បាប់មិនតម្លាភាព គឺបង្កើតឲ្យ មានភាពអយុត្តិធម៌កើតឡើងលើជន រងគ្រោះ និង សង្គមជាតិទាំងមូលតែ ម្តង

ហើយករណីឃាតកម្មប្រើអាវុធ លើគូរដណ្តឹងនេះគឺជាអំពើឃោឃៅ ព្រៃផ្សៃខ្លាំងណាស់ នឹងឆ្លុះបញ្ចាំងពី ការប្រើប្រាស់អាវុធដោយសេរី គ្មាន ច្បាប់ទម្លាប់ត្រឹមត្រូវ ដូច្នេះមន្រ្តីនគរ បាលយុត្តិធម៌មិនគួរបណ្តោយឲ្យជន ល្មើសនៅក្រៅច្បាប់យូរយ៉ាងនេះទេ វាធ្វើឲ្យពលរដ្ឋខ្មែរខ្វះភាពកក់ក្តៅលើ ការអនុវត្តច្បាប់ និង សន្តិសុខផ្ទាល់ ខ្លួនរបស់ពួកគាត់

ដោយហេតុថាការ បណ្តោយឲ្យឃាតករមានសេរីភាព ដូច ព្រលែងខ្លាឲ្យដើរក្នុងភូមិមនុស្សកំពុង តែរស់នៅអញ្ចឹងឯង។ រូបខ្ញុំមិនជឿថា កម្លាំងនគរបាលយុត្តិធម៌អសមត្ថភាព ចាប់ឃាតករនោះទេ ពីព្រោះមុខមាត់ និងអត្តសញ្ញាណរបស់ឃាតករគឺបាន បង្ហាញជាសាធារណៈហើយ ចុះហេតុ អ្វីបានជាចាប់មិនបានទៀតឬឃាតករ

មានអ្នកតាមានឬទ្ធិមកបំបាំងកាយ.? ជាថ្មីម្តងទៀតខ្ញុំសូមស្នើដល់ឯកឧត្តម នេត សាវឿន សូមពន្លឿនការចាប់ខ្លួន ឃាតករមកដាក់ទោសតាមច្បាប់ឲ្យ ឆាប់រហ័សផង ដើម្បីផ្តល់ភាពកក់ក្តៅ ដល់ប្រជាពលរដ្ឋខ្មែរនិងធានាឲ្យបាន ការអនុវត្តច្បាប់តម្លាភាព និងយុត្តិធម៌ ព្រមទាំងផ្តល់ភាពយុត្តិធម៌ដល់ជនរង គ្រោះនិងគ្រួសារជនរងគ្រោះផងដែរ។ ពេជ្រ ស្រស់ 06 / 02 / 2020

 

Leave a Reply

Your email address will not be published. Required fields are marked *