មួយជីវិតនេះខ្ញុំទើបជួបម្តងទេដែលតារាចម្រៀងដ៏ល្បីតន់ចន្ទសីម៉ាម្ចាស់បទឡានសារ៉ែនហ៊ានចែកផ្តល់ចំណូលមកខ្ញុំជាអ្នកនិពន្ធគ្រប់កម្មវិធីទាំងអស់នូវភាគរយចំនួន

តារាចម្រៀងស្រីដ៏ស្រស់ស្អាត នៅក្នុងផលិតកម្ម Galaxy ឡេង ណាវ៉ាត្រា នោះគឺ កញ្ញា តន់ ចន្ទសីមា ដែលជាម្ចាស់បទចម្រៀង “ឡាន សារ៉ែន” ដោយនៅក្នុងពេលបច្ចុប្បន្ននេះ កញ្ញាកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន ជាពិសេសមិត្ដៗយុវវ័យ នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុកផ្ទាល់តែម្ដង។

ទន្ទឹមនឹងនេះដែរ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Yem Tasrong ដែលគាត់គឺជាអ្នកនិពន្ធបទចម្រៀង ជូនទៅដល់កញ្ញា តន់ ចន្ទសីមា បានសរសេរប្រាប់ឱ្យដឹងថា៖”រំភើបបំផុតមួយជីវិតនេះ ខ្ញុំទើបជួបម្តងទេ ដែលតារាចម្រៀងម្នាក់ហ៊ានចែកផ្តល់ចំណូលមកខ្ញុំជាអ្នកនិពន្ធ 20% ពីការចេញច្រៀងគ្រប់កម្មវិធីប្រគុំតន្ត្រី និងស្ពតពាណិជ្ជកម្មទាំងអស់ ក្នុងរយៈពេលដ៏វែង

ដោយភាពពេញចិត្ត អរគុណណាស់នូវការយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយៈនេះបងលើកប្អូនស្រី ពិតជាមិនខកបំណងមែន អរគុណនូវទឹកចិត្តដឹងគុណរបស់ប្អូនមកលើបង ប្អូនប្រហែលជាអ្នកចម្រៀងទី១ ហើយបងក៏ប្រហែលជាអ្នកនិពន្ធទី១ផងដែរ ដែលបានទទួលការចែកភាគលាភបែបនេះ ពីតារាចម្រៀងកំពុងល្បីម្នាក់បែបនេះ បងនឹងខិតខំព្យាយាមបន្តទៀតដើម្បីប្អូន។ ហើយក៏អរគុណផងដែរ ដល់បងប្អូនក្រុមមេធាវី និងសាក្សី ហើយជាពិសេសនោះ អរគុណដល់អគ្គនាយកផលិតកម្ម Galaxy Navatra ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានចូលរួមជាកិត្តិយសដឹងលឺក្នុងកិច្ចសន្យានេះ។ តន់ចន្ទសីម៉ា”។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here