កំសត់ណាស់! ម្ដាយស្លាប់៩ឆ្នាំ កូនចេះតែបង្ខំឪពុកឲ្យយកប្រពន្ធថ្មី ពេលឃើញរបស់មួយកាបូប ទើបហូរទឹកភ្នែក..

ពេលគ្រប់គ្នាបានកើតមកហើយ ជីវិតរបស់យើងតែងតែជួបរឿងរ៉ាវផ្សេងៗរាប់មិនអស់ចូលមកក្នុងជីវិតជារឿងធម្មតា។ នៅពេលយើងធំឡើង យើងក៏យល់ពីរសជាតិជីវិតកាន់តែច្រើន តែរឿងមានផលវិបាកដល់ជីវិតច្រើនបំផុតប្រហែលជារឿងស្នេហាហើយ។

ម្ដាយរបស់នារីម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងនាងនៅតូច ហើយឪពុកក៏បានស៊ូទ្រាំចិញ្ចឹមរហូតនាងធំដឹងក្ដី។ នាងបានចាំថា អំឡុងពេលនាងកំពុងរៀនថ្នាក់បឋមសិក្សា ម្ដាយនាងបានជួបគ្រោះថ្នាក់ស្លាប់ ពេលនោះហើយជាលើកដំបូងក្នុងជីវិតនាងដែលបានឃើញឪពុកសម្រក់ទឹកភ្នែកសែនឈឺចាប់ សោកស្ដាយបំផុត។

ក្រោយម្ដាយលាចាកលោក ឪពុកនាងបានរកប្រាក់ចិញ្ចឹម និងមើលថែកូនទាំង ៣នាក់តែម្នាក់ឯង។ ពេលពួកគេធំឡើង ថ្ងៃមួយកូនទាំង ៣បានបបួលគ្នាសួរឪពុករឿងយកប្រពន្ធថា “ពុក! ពុកមិនគិតចង់បានប្រពន្ធថ្មីទេ ពុក”? ឪពុកបានឆ្លើយតបបែបកំប្លែងវិញថា “ចាស់បែបនេះហើយ គ្មាននរណាយកពុកទេ” ពេលខ្លះពុកក៏តបថា “បានៗ អីចឹងថ្ងៃណាមួយពុកនឹងប្រពន្ធម្នាក់ហើយ”។

ពេលវេលាចេះតែកន្លងផុតច្រើនឆ្នាំ កូនៗប្រុសស្រីបានរៀនសូត្រចប់សព្វគ្រប់ និងមានប្រាក់ខែសមរម្យ ក៏បានផ្ញើរប្រាក់ឲ្យឪពុកជារឿយៗតែគាត់មិនដែលចង់បានប្រាក់របស់កូនទេ។ ថ្ងៃមួយកូនស្រីខាងលើ បានយកប្រាក់របស់ខ្លួនទៅលួចទុកក្នុងកាបូបហោប៉ៅឪពុក ដើម្បីឲ្យពុកអាចមានលុយចាយប្រចាំថ្ងៃ។ ប៉ុន្តែនាងគិតមិនដល់ថា ក្នុងកាបូបរបស់់ឪពុកនោះនាងបានប្រទះឃើញរបស់ម្យ៉ាង ស្រាប់តែធ្វើឲ្យនាងហូរទឹកភ្នែកមួយរំពេច។

នាងរៀបរាប់ថា “បន្ទាប់ពីខ្ញុំបើកមើលហោប៉ៅរបស់ពុក ខ្ញុំក៏បានឃើញក្នុងនោះមានសន្លឹកប័ណ្ណមរណភាពរបស់ម៉ែ” ដែលគាត់តែងតែដាក់ជាប់ខ្លួនជានិច្ចពេលគេង និងចេញទៅខាងក្រៅផ្ទះ។ ខ្ញុំដឹងថា ទោះបីជាពុកមិនដែលនិយាយរម្លឹករឿងម្ដាយនៅមុខកូន ក៏ខ្ញុំដឹងថា ឪពុកម្នាក់នេះនៅតែស្រលាញ់ប្រពន្ធមិនប្រែក្រឡាស់ឡើយ។ កាលដែលឪពុកដាក់ប័ណ្ណ ដាក់រូបថតតាមហៅប៉ៅនេះ គឺដើម្បីប្រាប់ខ្លួនឯងថា មានប្រពន្ធនៅក្បែរខ្លួនជានិច្ច។
“ឪពុករបស់ពួកយើងជាមនុស្សស្មោះស្ម័គ្រពិតៗ ពុកស្រលាញ់ម៉ែណាស់ មិនថាម៉ែបាត់បង់ជីវិតទៅហើយក៏ដោយ តែគាត់នៅតែស្រលាញ់ម៉ែដូចដើម គឺស្រលាញ់រហូតដល់ដង្ហើមចុងក្រោយ”។ កូននិយាយ។ អ្នកមិនធ្លាប់ជួបប្រទះរឿងរ៉ាវបែបនេះ ក៏ពិបាកនឹងយល់ទំហំនៃក្ដីស្រលាញ់មួយនេះដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here