ចិត្តល្អគួរឱ្យសរសើរ! ស្រីស្អាតគង់ ចន្ទស្រីមុំ សន្យាចែកម៉ាស់ Free ជូនដល់បងប្អូន

ខណៈពេលដែលកំពុងផ្ទុះរឿង វីរុសកូរ៉ូណា នៅទូទាំងប្រទេសជុំវិញពិភពលោក ដែលធ្វើអោយមនុស្សជាច្រើនបានឆ្លងវីរុសនេះ ថែមមានមនុស្សស្លាប់ជាច្រើនផងនោះ។ ជាមួយគ្នានោះក៏ធ្វើអោយប្រជាជនជាច្រើនគ្រប់បណ្ដារប្រទេសមានភាពភិតភ័យជាខ្លាំង ដែលពួកគេបានព្យាយាមការពារពីវីរុសកូរ៉ូណានេះ ដោយនាំគ្នាពាក្យម៉ាស់គ្រប់ៗគ្នា។

ដោយឡែក បើយើងមកក្រឡេកមើលប្រជាជនខ្មែរវិញ ចាប់តាំងពីក្រសួងសុខាភិបាលបានប្រកាសអោយប្រជាជានពាក់ម៉ាស់ការពារទប់ស្កាត់ជំងឹរលាកសួតដោយវីរុសកូរ៉ូណាថ្មីនេះមក ឃើញថាតំម្លៃម៉ាស់មានការកើនឡើងយ៉ាងខ្លាំង។ យ៉ាងណាមិញខណៈពេលដែលម៉ាស់កំពុងតែឡើងថ្លៃ និងមានការពិបាកនឹងរកទិញនោះ តារាសម្ដែងស្រី គង់ ចន្ទស្រីមុំ ក៏បានប្រកាសសន្យាតាមបណ្ដាញសង្គមថានឹងចែកម៉ាស់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែមិនទាន់ដឹងពីចំនួនច្បាស់នៅឡើយទេ។

ក្នុងនោះដែរតារាស្រីរូបនេះ បានសរសេរភ្ជាប់ជាមួយវីដេអូថា «ម៉ាមីសន្យាថានិងចែកម៉ាស់ជូន Free តែសំរាប់ចំនួននៅមិនទាន់ច្បាស់នៅឡើយ ពេលម៉ាស់មកដល់ម៉ាមីនិងប្រកាសជូនដំណឹងម្តងទៀត សូមផ្តាំផ្ញើរទៅបងប្អូនទាំងអស់គ្នាកុំភ្លេចពាក់ម៉ាស់គ្រប់ទីកន្លែងដើម្បីការពារវីរុសកូរូណា និងដើម្បីសុខភាពខ្លួនឯង និងក្រុមគ្រួសារ ជូនពរសំណាងល្អ»។

ដោយឃើញបែបនេះ អ្នកគាំទ្ររបស់អ្នកនាង គង់ ចន្ទស្រីមុំ បានលើកសរសើរពីទឹកចិត្តដ៏ល្អប្រពៃរបស់អ្នកនាងគ្រប់ៗគ្នា។ តោះ! ចូលមើលវីដេអូទាំងអស់គ្នា៖  

LEAVE A REPLY

Please enter your comment!
Please enter your name here