កម្ពុជាមិនបិទជើងហោះហើរពីចិនទេ ទោះបីកំពុងមានអ្នកឆ្លងវីរុសកូរ៉ូណា នៅក្រុងព្រះសីហនុក៏ដោយ..

វីរុស Coronavirus ពេលនេះបានរីករាលដាលយ៉ាងលឿនហើយមកទាន់ពេលនេះ មានមនុស្សប្រមាណ៤០នាក់ហើយបានស្លា ប់ វីរុសកាចសាហាវនេះទៀតសោតក៏បានមកដល់វៀតណាមនិងប្រទេសថៃ ដែលជាប្រទេសជិតខាងយើងហើយ ពិភពលោកកំពុងតែដុតដៃដុតជើងនិងព្រួយបារម្ភខ្លាំងចំពោះវត្តមានរបស់ វិរូស កូរ៉ូណា ប្រភេទថ្មីនេះ ដែលមានដើមកំណើតចេញពីស្រុក វូហ៊ាន ប្រទេសចិន ។

យ៉ាងណាមិញនៅមុននេះបន្តិច ក្រសួងសុខាភិបាល បានប្រកាសថា រកឃើញករណីជំងឺផ្លូវដង្ហើមថ្មី ដែលបង្កឡើងដោយវីរុសកូរ៉ូណា នៅលើជនជាតិចិនម្នាក់ ដែលចាកចេញពីប្រទេសចិន ចូលមកកាន់ខេត្តព្រះសីហនុ ស្នាក់នៅQueenco Hotel ។ នេះបើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។

មុននេះបន្តិច គណនីហ្វេសប៊ុកផេកផ្លូវការមួយដែលមានឈ្មោះថាBTV Cambodia បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ គ្មានការបិទជើងហោះហើរពីប្រទេសចិនមកកម្ពុជានោះទេបើទោះបីករណីមេរោគមេរុសថ្មីកូរុណាបានកើតឡើងនៅប្រទេសកម្ពុជាហើយនោះ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here