អបអរសាទរផង! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភដល់ប្អូនស្រី ស្រ៊ុន កែវមរកត ដែលត្រូវបានគេព្រួត វា យ ចំនួន..

ព័ត៌មានសន្តិសុខ និងសង្គម

អបអរសាទរផង! សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភដល់ប្អូនស្រី ស្រ៊ុន កែវមរកត ដែលត្រូវបានគេព្រួត វា យ ចំនួន..

ដូច​ដែរ​ប្រិយមិត្ត​ជាច្រើន​បាន​ទទួល​ជ្រាប​រួចមកហេីយ​ ទាក់​ទង​នឹង​ព័ត៌មាន​ដែលកាលពី​រសៀល​ថ្ងៃទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ ឃ្លីប​វីដេអូ​មួយ​ត្រូវ​បាន​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ដែលយុវ​សិស្ស​ស្រី​ម្នាក់​ ត្រូវ​បាន​យុវតី​ជេីង​ខ្លាំង​មួយក្រុម​បាន​នាំគ្នា វា​ យ​ ទា ត់ ធា ក់ ​យ៉ាង​ចាស់ដៃ​តែម្តងនៅក្នុង​ថ្នាក់​រៀន​ ខណៈដែល​មាន​សិស្សានុសិស្ស​ជាច្រើន​ សុទ្ធតែ​ប្រុស​ៗបាននាំគ្នា​ឈរមេីល​ និង​មិន​ព្រម​ជួយឃា ត់គ្នា​ទាល់តែសោះនោះ។

គូសបញ្ជាក់​ថា​​ យុវតី ​រង គ្រោះ ​រូបនេះ​មាន​ឈ្មោះ​ ស្រ៊ុន​ កែវ​មរកត​ អាយុ​១៤ឆ្នាំ​ រៀន​ថ្នាក់​ទី៨​ នៅ​វិទ្យាល័យ​ ហ៊ុនសែន​ ប៊ុន​ រ៉ានី​ ផ្សារ​ដេីមថ្កូវ​ ចំណែក​ឯ​យុវតី​ជេីង​ខ្លាំងគឺមាន​ម្នាក់​រៀន​នៅ​វិទ្យាល័យ​ទីតាំង​កេីត​ហេតុ​ខាងលើ​ និង​៣នាក់ទៀត​រៀននៅ​សាលា​ទួនហ្វា​ ហេីយពេលដែលពួកគេព្រួត វា​ យ នោះ​ គឺ​ជា​ពេលដែល​គ្រូ​ៗត្រូវ​ប្រជុំ​ ទេីបជា​ឱកាស​ល្អ​អោយពួកគេវា​ យ​ ជន រង គ្រោះ​ យ៉ាង​ចាស់ដៃ​តែម្តង​។

ជុំវិញ ​ក រ ណី​ ខាងលើ​នេះដែរ​ បានធ្វើ​ឲ្យ​​មហាជន​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ និង​បានសម្តែងនូវ​អារម្មណ៍​អាណិត​អាសូរ​ជាខ្លាំង​ចំពោះ​យុវតី ​រង​ គ្រោះ​ ដែលត្រូវ​គេព្រួត វា​ យ ​យ៉ាង​ចាស់ដៃ​ប៉ុណ្ណឹង​ហេីយ​នៅតែ​អង្គុយ​ស្ងៀម​ មិន​តបត​អ្វីទាំងអស់​​ ដែលនេះ​បង្ហាញឲ្យ​ឃេីញ​ពី​អត្តចរិត​ស្លូតបូត​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។

យ៉ាង​ណាមិញ​ នៅថ្ងៃនេះ​ដែរ​ កាកបាទក្រហម​ កម្ពុជា​ បាន​នាំ​អំណោយ​ថវិកា​ចំនួន​២លាន​រៀល​ រួមជាមួយ​គ្រឿង​ឧបភោគ​មួយចំនួ​នយកមកជូនដល់ប្អូនស្រី​ ស្រ៊ុន​ កែវ​មរកត​ ដេីម្បី​ជាការ​លេីក​ទឹកចិត្ត​ ក៏ដូចជា​ជម្រុញ​ដល់ក្មេងស្រីរូបនេះឲ្យឈប់មានការ​ភ័យខ្លាច​ និង​បន្ត​ការខិតខំ​សិក្សា​ដេីម្បី​អនាគត​ភ្លឺ​ត្រចះត្រចង់​ទៅថ្ងៃមុខ។

ទន្ទឹម​នឹង​នេះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុករបស់​យុវតី​ រង​ គ្រោះ ​រូបនេះ​ដែលមាន​ឈ្មោះ​ ស្រ៊ុន​ កែវ​មរកត​ បាន​មាន​ការ​រៀប​រាប់​ឲ្យដឹង​យ៉ាង​ដូច្នេះ​​ថា៖«សូមថ្លែងអំណរគុណយ៉ាងក្រៃលែងដល់លោកអ៊ុំខាងកាកបាទក្រហមកម្ពុជា ដែលបា​ន​អញ្ជើញមកសួរសុខទុក្ខរូបនាងខ្ញុំ ដែលជា ជន រង គ្រោះ ដល់ផ្ទះ»។  

 

Leave a Reply

Your email address will not be published. Required fields are marked *