មួយម៉ាត់តែមានន័យជ្រៅ! អ្នកនាង សូ ដានីតា ដាក់សំនួរទៅឯកឧត្តម ស៊ុន ចាន់ថុល អំពីស្លាកលេខពិសេស…

កំសាន្ត

មួយម៉ាត់តែមានន័យជ្រៅ! អ្នកនាង សូ ដានីតា ដាក់សំនួរទៅឯកឧត្តម ស៊ុន ចាន់ថុល អំពីស្លាកលេខពិសេស…

បើទោះបីជា មានរលកក្រោយ បានប្រឡូកក្នុងពិភពសិល្បៈជាបន្តបន្ទាប់ក៏ដោយ ក៏កញ្ញា សូដា នីតា នៅតែអាចឈរជាតារាដែលមានភាពល្បីល្បាញដដែល ទាំងនៅក្នុង ការងារសម្តែង និង ពិធីការិនី។ មុននេះបន្តិចយោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ So Danita បាន​បង្ហោះ​សារ​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា : «នាងខ្ញុំ សូ ដានីតា សុំសួរប៉ុន្មានសំនួរ ទៅ ឯ/ឧទេសរដ្ធមន្ត្រី ស៌ុន ចាន់ថុល នឹង សុំឆ្ងល់បន្តិច ចំពោះស្លាកលេខរថយន្តកម្ពុជា ដែលប្រើបាន១ជីវិត ។

១- ស្លាកលេខកម្ពុជា ហេតុអី លេខនឹងឈ្មោះ មិនដាក់លេខខ្មែរ នឹង អក្សរខ្មែរ ?

២- ពេលប្តូររថយន្តអាច ផ្លាស់ប្តូរ ដោះដាក់រថយន្តថ្មី តាមចិត្ត រឺ ក៏ យ៉ាងម៉េច ?

៣- ប្រើជាអក្សរ ឈ្មោះជាអក្សរឡាតាំង បើមានរថយន្តណាបង្ករគ្រោះថ្នាក់ចរាចរ ចាប់មិនបាន ថតមិនបាន បានត្រឹមតែមើលស្លាកឈ្មោះជាអក្សរឡា តាំង (អានមិនទាន់ រឺ មិនចេះអាចអាន) អាចនឹងពិបាករករថយន្តបបង្ករ គិតយ៉ាងម៉េច ?

៤- បើរថយន្តនោះ បើកបុក ហើយរត់ ហើយម្ចាស់រថយន្តនោះ ដោះដាក់រថយន្តថ្មី មកប្រើតើត្រូវធ្វើយ៉ាងម៉េច ?

៥-ឈ្មោះប្រជាជនខ្មែររបស់យើង សឹងតែដូចគ្នា ជាន់គ្នា៧០ទៅ៨០% ចុះបើរថយន្តនោះ បើកបុកគេហើយរត់ តែថតបានតែស្លាកឈ្មោះ តែថតមិនបានជាប់ ម៉ាករថយន្ត តើធ្វើយ៉ាងម៉េច រកម្ចាស់ឈ្មោះឃើញ ? បើសិនជាឈ្មោះ គឺឈ្មោះដូចគ្នាទៅនឹងឈ្មោះរថយន្ត១ទៀតដែលមិនបានបង្ករ ? តើមានវិធីណារកថរយន្តបង្ករនោះឃើញ ? ព្រោះឈ្មោះជាន់គ្នា ? 🙏🏻សុំទោស🙏🏻នាងខ្ញុំគ្រាន់តែជាសួរ ចោទជាសំនួរ មិនមែនមានគំនិត មិនស្របតាមឡើយ ព្រោះក្នុងសារពត៌មាននិមួយៗ មិនបានបញ្ជាក់អោយយល់ ក្នុងការបង្កើតស្លាកលេខផ្ទាល់ខ្លួននេះឡើយ . ( ពេលខ្ញុំយល់ហើយ ខ្ញុំនឹងទិញឈ្មោះដាក់រថយន្តខ្ញុំ១ដែរ )»។

 

Leave a Reply

Your email address will not be published. Required fields are marked *