ចឹងតើបានស្អាតយ៉ាងនេះ! តារាចម្រៀងអ៊ី វ៉ា ទម្លាយមូលហេតុពិតដែលមិនធ្វើការកែសម្ផស្សដូចតារាដទៃ..

មហាជនជាច្រើនបានជ្រាបដឹងហើយថា ក្រៅពី​មាន​សំឡេង​ពីរោះ​មុត​ស្រួច​ក្រអួន​ក្រអៅ​ដូច​សារី​កា​ទាក់ចិត្ត​ទស្សនិកជន​ហើយ​នោះ​ ​កន្លងមក​ ​អ៊ី​វ៉ា​ ​ក៏​តែងតែ​ត្រូវ​បាន​មហាជន​កោតសរសើរ​ពីមុខ​មាត់​ដ៏​ឃ្យូដ​ ​ដងខ្លួន​តូច​ច្រឡឹង​ ​ភ្នែក​តូច​ៗ​ជា​កូនកាត់​ចិន​ ​រួមជាមួយស្នាមញញឹម​រំលេច​នូវ​ថ្ពាល់​ខួ​ចតិចៗ​របស់​នាង​ ​ដែល​ភាព​ស្រស់​ស្អាត​របស់​តារាចម្រៀង​ស្រី​វ័យក្មេង​រូប​នេះ​ ​គឺជា​សម្រស់​ពីធម្មជាតិ​របស់នាង ​ ​។​ជាក់ស្តែង ដោយសារ​តែ​សម័យ​បច្បុ​ប្ប​ន្ន​ ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ ​ហើយ​សិល្បករ​មួយចំនួន ​ក៏បាន​ទៅ​វះកាត់​កែសម្ផស្ស​ ​ថែម​កន្លែង​នេះ​ បន្ថយ​កន្លែង​នោះ

​ ​ដើម្បី​ទទួល​បាន​រូប​សម្រស់ ​ដែល​ពួកគេ​ចង់បាន​ ​តែ​សម្រាប់​តារាចម្រៀង​ ​អ៊ី​វ៉ា​ ​នាង​បែរជា​នៅតែ​រក្សា​សម្រស់​ធម្មជាតិ​ដដែល​ទៅវិញ​ ​។​ ​និយាយ​ដល់​រឿង​វះកាត់​កែកុន​នេះ​ ​អ៊ី​វ៉ា​ ​ស្រាប់តែ​លើកឡើង​ក្នុង​ន័យ​ថា​ ​នាង​នៅ​រក្សា​សម្រស់​ធម្មជាតិ​ ​ព្រោះ​ខ្លួន​ពេញចិត្ត​នឹង​សម្រស់​ដែល​ឪពុកម្ដាយ​បាន​ផ្ដល់​ឱ្យ​ ​មិន​ចង់​កែកុន​អ្វី​ទាំងអស់​ ​។​

យ៉ាងណាមិញ ​តារាចម្រៀង​ដងខ្លួន​តូច​ច្រឡឹង​ ​អ៊ី​វ៉ា​ ​បានរៀប​រាប់​ច្បាស់​ៗ​ពី​រឿង​មិនព្រម​កែសម្ផស្ស​ថា​ ​«​មាន​គេ​និយាយ​ថា ​ខ្ញុំ​ស្រែ​ណាស់​ ​មុខ​នៅតែ​អាក្រក់​ដដែល​អត់​ព្រម​កែកុន​ឱ្យ​ស្អាត​ទាន់សម័យ​ស៊ីវិល័យ​សោះ​ ​ចង់​ប្រាប់​ថា​ ប៉ា​ខ្ញុំ​ ​ម៉ែ​ខ្ញុំ​ ​ឱ្យ​មុខ​ខ្ញុំ​បាន​ប៉ុណ្ណឹង​អរគុណ​គាត់​ហើយ​ ​ទោះ​មិន​ស្អាត​ក៏អាច​មើល​យល់​នឹងគេ​ដែរ​ ​ហាហា​»​ ​៕​ប្រភព៖ ហ្វេសប៊ុក

LEAVE A REPLY

Please enter your comment!
Please enter your name here