អាយដល ពេជ្រ សូលីកា ឡើងគីឡូខ្លាំងក្រោយមានផ្ទៃពោះមិនខ្វល់ពីរាងទៀតឡើយ..

កាលពីប៉ុន្មានថ្ងៃមុន មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ ក្រោយពីទទួលដំណឹងមកថា តារាចម្រៀងស្រីដ៏ល្បី ពេជ្រ សូលីកា ទទួលបានចំណងដៃថ្មី ដោយកំពុងពរពោះកូនក្នុងផ្ទៃ។

យ៉ាងណាមិញ គ្រាន់តែបានដឹងបែបនេះភ្លាម មានហ្វេនៗជាច្រើន បានសម្ដែងការចូលរួមអបអរសាទរ និងចង់ឃើញមុខមាត់កូនរបស់ ពេជ្រ សូលីកា គ្រប់គ្នាហើយជឿជាក់ថា ប្រាកដជាឃ្យូតមិនចាញ់អ្នកម៉ាក់ទេ។ដោយឡែក អ្វីដែលរឹតតែធ្វើឲ្យមហាជន

មានការភ្ញាក់ផ្អើលនោះគឺ បើងាកមកមើលសម្រស់របស់ តារាស្រីរូបនេះ ពេលកំពុងពរពោះកូនដំបូង ហាក់ដូចជាមានការឡើងគីឡូស្រឺតៗ មានសាច់ទ្រលុកទ្រលន់ មើលទៅខុសប្លែកឆ្ងាយ ពីពេលមុន។

ប៉ុន្តែ បើមើលតាមរយៈរូបថតដែល តារារូបនេះ ទើបតែបង្ហោះកាលពីពេលថ្មីៗនេះ គេឃើញថា ទោះជា ពេជ្រ សូលីកា រៀងមានសាច់ជាងមុនបែបណា ក៏នៅតែមានស្ទាយ៍តែងខ្លួន បានយ៉ាងស្រស់ស្អាត និងគួរឲ្យស្រលាញ់ខ្លាំងណាស់៕ប្រភព៖ហ្វេសប៊ុក

 

LEAVE A REPLY

Please enter your comment!
Please enter your name here