ព្រឺសម្បុរខ្ញាក់តែម្តង! រ៉ាប៊ី លេងឈុតស្រៀវសាច់ម្លឹងៗអ្នកណាទ្រាំបាន(video)

កំសាន្ត

ព្រឺសម្បុរខ្ញាក់តែម្តង! រ៉ាប៊ី លេងឈុតស្រៀវសាច់ម្លឹងៗអ្នកណាទ្រាំបាន(video)

នុងឱកាស ថ្ងៃឆ្លងឆ្នាំ ២០១៩ តើប្រិយមិត្ត បានដើរលេងកម្សាន្ត នៅឯណាខ្លះ ជាមួយនឹងក្រុមគ្រួសារ? បើងាកមើល តារាក្នុងស្រុកខ្មែរវិញ ក៏ពួកគេ មានការមមាញឹកក្នុងការសម្តែងនៅលើឆាក ដើម្បីបំពេញចំណីចក្ខុ មកកាន់មហាជន ទូទាំងប្រទេស ក្នុងថ្ងៃពិសេសនេះ។

ចំណែកទៅមើល តារាចម្រៀងស្រី រ៉ាប៊ី ដែលអាចចាត់ទុកបានថា ជាតារាឡើងកូដខ្លាំង បើប្រៀបធៀបនឹង តារាផ្សេងៗ ក្នុងសង្គមសិល្បៈខ្មែរ។ ហើយក្នុងថ្ងៃឆ្លងឆ្នាំ២០១៩ នេះដែរ តារាស្រីរូបនេះ ក៏បានធ្វើឲ្យ ដក.កចំហមាត់ ជាមួយនឹង ការតុបតែងខ្លួនរបស់នាង ហើយសូម្បីតែម៉ូតសក់ របស់នាង ក៏មើលទៅប្លែកជាងរាល់ដងផងដែរ។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នា ចាប់អារម្មណ៍ជាងនេះទៅទៀត ត្រង់ឈុតសម្លៀកបំពាក់របស់នាង នៅក្នុងរាត្រីនោះ ពិតជាស្រើបស្រាល បើសិនមើលមួយភ្លែត តែបើមើលយូរ បានដឹងថា វាជាក្រណាត់ស្តើងពណ៌សាច់ មិនមែនជាសាច់ទទេរបស់រ៉ាប៊ីឡើយ។

យ៉ាងណាមិញ ក្នុងនាមជា តារាល្បីដូចជា រ៉ាប៊ី តែងតែធ្វើយ៉ាងណា ឲ្យប្លែកភ្នែកសម្រាប់ហ្វេន បើទោះបីជា ដូចជាឈុតមួយនេះក៏ដោយ មើលទៅ រៀងស៊ិចស៊ីជ្រុល តែវាគ្រាន់តែ ជាសិល្បៈមួយ ក្នុងការលម្អខ្លួនតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *