មិនធម្មតា! ស្ទីលថ្មី​តុបតែង​មុខ​បែប​ភ្លឺ​ៗ ស្រស់​ស្អាត​ទាក់ទាញខ្លាំង ​​កំពុងពេញនិយម​​បំផុត​ក្នុងស្រទាប់តារាស្រីថៃ

កំសាន្ត

មិនធម្មតា! ស្ទីលថ្មី​តុបតែង​មុខ​បែប​ភ្លឺ​ៗ ស្រស់​ស្អាត​ទាក់ទាញខ្លាំង ​​កំពុងពេញនិយម​​បំផុត​ក្នុងស្រទាប់តារាស្រីថៃ

​ពេលវេលា​ចុងបញ្ចប់​នៃ​ឆ្នាំ​ម្ដង​ៗ​គេ​ចាត់ទុកថា​ជា​ពេល​មួយ​ដែល​មាន​សុភមង្គល​បំផុត​សម្រាប់​គ្រួ​សា​នីមួយ​ក្នុង​ការ​ស្វាគមន៍​នូវ​ការ​ឈាន​ចូល​មកដល់​របស់​ឆ្នាំ​ថ្មី​ ​។​ ​នៅ​ទីណា​ក៏​ឃើញ​តែ​មានការ​រៀបចំ​ពិធីជប់លៀង​ដើម្បី​ត្រៀម​អបអរ​ឆ្នាំ​ថ្មី​ ​ជាមួយនឹង​ការ​តុបតែង​ពណ៌​ផ្សេង​ៗ​យ៉ាង​ស្រស់​ស្អាត​ ​។​ ​​

កាន់តែ​កៀក​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​មកដល់​ ​ថ្ងៃនេះ​យើង​នឹង​នាំ​អារម្មណ៍​ប្រិយមិត្ត​ដែល​ជា​នា​រីៗ​ ​មក​រីករាយ​តាមដាន​ជាមួយ​នឹង​ស្ទីល​ ​make​ ​up​ ​បែប​ថ្មី​ដែលគេ​កំពុងពេញនិយម​នារ​ដូវ​កាល​ចុងឆ្នាំ​នេះ​ ​។​ ​

​ស្ទីល​នៃ​ការ​តុបតែង​មុខ​បែប​ភ្លឺ​ភ្លែត​ៗ​ ​ចែង​ចាំ​ពេញ​ផ្ទៃមុខ ​ជាពិសេស​ជុំវិញ​រង្វង់ភ្នែក​ ​បច្ចុប្បន្ន​កំពុងតែ​មានការ​ពេញនិយម​ខ្លាំង​ពីសំណាក់​មិត្ត​នា​រីៗ​ ​ជាពិសេស​សិល្ប​ការិ​នី​តែម្ដង​ ​។​ ​​ការ​តុបតែង​មុខ​បែបនេះ​ ​បាន​ធ្វើឲ្យ​មិត្ត​នា​រីៗ​មានមុខមាត់​កាន់តែ​ភ្លឺ​ថ្លា​ ​ហើយ​លក្ខណៈ​ពិសេស​របស់​វា​គឺ​ធ្វើ​ឲ្យ​ផ្ទៃមុខ​កាន់តែ​បន្ថែម​ភាព​ទាក់ទាញ​ ​និង​ ​លេចធ្លោ​ជាទីបំផុត​ ​។​ ​ទស្សនារូបភាពខាងក្រោម៖

 

Leave a Reply

Your email address will not be published. Required fields are marked *