សង្វែគខ្លាំងណាស់! សិស្សពូកែ ឪពុកម្តាយឲ្យឈប់រៀនព្រោះគ្រួសារក្រពេក ចង់ឲ្យមកធ្វើការនៅភ្នំពេញ មករៀនរាល់ថ្ងៃ គ្មានលុយ ដើម្បីទិញអីហូបនៅសាលាទេ ព្រឹកឡើងត្រូវហូបបាយកកពីផ្ទះទើបមករៀន

ព័ត៌មានសន្តិសុខ និងសង្គម

សង្វែគខ្លាំងណាស់! សិស្សពូកែ ឪពុកម្តាយឲ្យឈប់រៀនព្រោះគ្រួសារក្រពេក ចង់ឲ្យមកធ្វើការនៅភ្នំពេញ មករៀនរាល់ថ្ងៃ គ្មានលុយ ដើម្បីទិញអីហូបនៅសាលាទេ ព្រឹកឡើងត្រូវហូបបាយកកពីផ្ទះទើបមករៀន

ដកស្រង់ពីគណនេយ្យហ្វេសបុក Facebook ឈ្មោះថា Ay Sina ៖ ប៊ន ស្រីនាង ជាសិស្សថ្នាក់ទី 10D នៃវិទ្យាល័យ ហ៊ុន សែន អង្គរបុរី ! គាត់ជាសិស្សដែលរៀនពូកែ ក្នុងខែធ្នូនេះ គាត់ជាប់លេខ២ ! ផ្ទះនៅភូមិពួនកក ឃុំបាស្រែ ស្រុកអង្គរបុរីខេត្ត តាកែវ ! មករៀនរាល់ថ្ងៃ

គ្មានលុយ ដើម្បីទិញអីហូបនៅសាលាទេ ដូច្នេះព្រឹកឡើងត្រូវហូបបាយកកពីផ្ទះទើបមករៀន ! ដោយសារគ្មានជីវជាតិ ខ្សោយ គ្មានកម្លាំធាក់កង់មករៀន ព្រោះផ្ទះឆ្ងាយពីសាលា ត្រូវសុំមិត្តភក្រ្តជិះជាមួយ !

ប៉ុន្មានថ្ងៃនេះ ចេះតែមិនឃើញគាត់មករៀន ខ្ញុំក៏បានសួរទៅមិត្តភក្រ្តគាត់ ពួកគេប្រាប់ថា គាត់ឈប់រៀនហើយព្រោះគ្រួសារក្រពេក ឪពុកម្តាយគាត់ចង់អោយគាត់ទៅភ្នំពេញទៅធ្វើការនៅយប់នេះហើយ !

បន្ទាប់ពីចេញពីរៀន ខ្ញុំបានទៅដល់ផ្ទះគាត់ហើយសួរនាំឪពុកម្តាយគាត់ ! ពួកគាត់ថាចឹងមែន គាត់អាណិតកូនដែរ តែធ្វើម៉េចគ្មានលុយទិញម៉ូតូអោយកូនជិះរៀន ព្រោះជិះកង់គាត់គ្មានកម្លាំងទេ ! ពេលជួប ស្រីនាង ទឹកមុខគាត់ ស្រងូតស្រងាត់ យំខ្សឹបខ្សៀវគួរអោយអាណិត ! គាត់

ពិតជាចង់រៀន ហើយខ្ញុំក៏ដឹងដែរថាគាត់រៀនពូកែ ព្រោះគាត់យកចិត្តទុកដាក់រៀនណាស់ !

ខ្ញុំបានពន្យល់ឪពុកម្តាយគាត់ជាច្រើន ហើយប្រាប់ថា បើចង់អោយកូនមានអនាគតល្អ អោយគាត់ទៅរៀនវិញទៅ ហើយគាត់ក៏សន្យាថានឹងអោយកូនទៅរៀនវិញ ! ខ្ញុំនឹងរង់ចាំមើល បើគាត់មករៀនវិញមែនគឺល្អណាស់ ! ដើមទុនរបស់អ្នកក្រគឺការរៀន👩‍🎓👩‍🎓 ដើមទុនរបស់អ្នក

មានគឺលុយ💸💵!Source : Ay Sina

 

 

Leave a Reply

Your email address will not be published. Required fields are marked *