ស្អាតខ្លាំងណាស់! នារី៥នាក់ស្លៀកឈុតប្រពៃណីខ្មែរពណ៍តែមួយ ក្នុងពិធីមង្គលការ ពិតជាស្អាតខ្លាំងណាស់

កំសាន្ត

ស្អាតខ្លាំងណាស់! នារី៥នាក់ស្លៀកឈុតប្រពៃណីខ្មែរពណ៍តែមួយ ក្នុងពិធីមង្គលការ ពិតជាស្អាតខ្លាំងណាស់

ប្រិយមិត្ដប្រាកដជាដឹងហើយថា មនុស្សស្រីគឺការតុបតែងខ្លួន គឺពិតជារឿងសំខាន់ ដែលមិនអាចអាក់ខានបាន ហើយការតុបតែងរាងកាយ និងការស្លៀកពាក់ គឺរឹតតែសំខាន់ខ្លាំងណាស់ យើងមិនអាចស្លៀកពាក់ តែសម្លៀកបំពាក់ដដែលៗចូលរួមកម្មវិធីនានាបាននោះឡើយ ព្រោះនៅក្នុងកម្មវិធីធំៗទាំងនោះ គឺសំបូរទៅដោយមនុស្សដែលយើងស្គាល់ហើយពួកគេទាំងនោះ ប្រាកដជាបង្ហាញពី សម្រស់ និងភាពទាក់ទាញរបស់ពួកគេ។

យ៉ាងណាមិញ បើយើងក្រឡេកទៅមើលពីការតុបតែងខ្លួន របស់នារីៗចូលរួមកម្មវិធីធំៗវិញ ពួកគេពិតជាមានការផ្លាស់ប្តូរ ការស្លៀកពាក់ជារឿយៗ តម្រូវទៅតាមកម្មវិធីទាំងនោះ។ ហើយបើពួកគេជ្រើសរើសយកការតុបតែងខ្លួន នៅក្នុងឈុតសម្លៀកបំពាក់ ដែលមានពណ៌ និងម៉ូតដូចគ្នាបែបនេះ ធ្វើឱ្យសម្រស់ និងមានភាពទាក់ទាញលេចធ្លោក្នុងកម្មវិធីនោះតែម្ដង។

ដោយឡែក កាលពីម្សិលមិញនេះ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ យោងតាមរយៈ គេហទំព័រ ហ្វេសប៊ុកនារីដ៏ស្រស់ស្អាតម្នាក់ ដែលមានឈ្មោះ Sokchea Mean Mean បានបង្ហាញពីទិដ្ឋភាព ឈុតសម្លៀកបំពាក់ចូលរួមក្នុងពិធីមង្គលការមួយ ក្នុងពិធីហែរជំនូន ដោយពួកគាត់ទាំងនោះ បានគ្រងក្នុងសម្លៀកបំពាក់ពណ៏ដូចៗគ្នា ដោយបានធ្វើអោយមហាជនមានការស៊ែរ ចែករំលែកតៗគ្នាជាច្រើន ថែមទាំងបាន Mention ទៅកាន់ដៃគូរ និងមិត្ដភក្ដិរបស់ខ្លួនទៀតផង។

ជាមួយគ្នានេះផងដែរ រូបភាពជាច្រើនសន្លឹក បានបង្ហោះ ជាសាធារណៈនៅលើ បណ្ដាញសង្គម ហ្វេស ប៊ុក គឺពិតជាបង្ហាញពី ភាពសប្បាយរីករាយយ៉ាងខ្លាំង ក្នុងថ្ងៃមង្គលការមិត្ភភក្ដិរបស់នាង។ នារីស្រស់ស្អាតទាំងនោះ បានរំលេចឡើងនូវឈុតប្រពៃណី ពណ៏ មាស បែបទាន់សម័យ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។

 

Leave a Reply

Your email address will not be published. Required fields are marked *