ពូកែណាស់ ស្រុកព្រៃនប់មានសិស្សចំនួន៣ ដែលជាប់និន្ទេសA

ស្រុកព្រៃនប់-លោកស កក្កដាអភិបាលស្រុកព្រៃនប់ក្នុងនាមរដ្ឋបាលស្រុក បានសម្តែងនូវអំណរសាទរចំពោះលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ នៅស្រុកព្រៃនប់មានសិស្សចំនួន៣រូប ប្រុស២នាក់ ស្រីម្នាក់ ដែលជាប់និន្ទេសA ក្នុងនោះនៅវិទ្យាលយ័ហ៊ុនសែនវាលរេញមាន២រូប និងវិទ្យាលយ័ហ៊ុនសែនព្រៃនប់មានមួយរូប ៖១-ឈ្មោះ តៅ ម៉េងតាយភេទប្រុស ជាកូនអាជីវករលក់ផ្លែឈើនៅផ្សារវាលរេញ២-ឈ្មោះ គុយ លីម៉េងភេទប្រុស ជាកូនអាជីវករលក់ខោអាវនៅផ្សារវាលរេញ ។៣- ឈ្មោះសឿ ពិសី ភេទស្រី ។សូមបញ្ចាក់ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ​ឬ​បាក់ឌុប​ឆ្នាំ២០១៩នេះ​ ​ខេត្តព្រះសីហនុមានសិស្សជាប់និទ្ទេសAចំនួន១៣នាក់ប្រុស៧នាក់ ស្រី៦នាក់ ហើយសិស្សជាប់និន្ទេស B មានចំនួន៤៧នាក់ ស្រី២៧នាក់ ប្រុស ២០នាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *