បាក់​ឌុប​២០១៩៖ និទ្ទេស A ភាគច្រើន​នៅ​ភ្នំពេញ បន្ទាប់មក​សៀមរាប បាត់ដំបង តាកែវ​…!

ក្នុងចំណោមបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤៤៣នាក់ ពីសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ បេក្ខជននៅរាជធានីភ្នំពេញ បន្តនាំមុខគេលើចំនួនសរុប បន្ទាប់មក សៀមរាប បាត់ដំបង តាកែវ និងបណ្តាខេត្តផ្សេងទៀត។អត្ថបទទាក់ទង បាក់ឌុបឆ្នាំ២០១៩៖ អ្នកជាប់មាន៦៨.៦២ ភាគរយ និទ្ទេស A មាន ៤៤៣ នាក់រាជធានី-ខេត្ត សរុប២១ មានសិស្សដែលប្រឡងជាប់និទ្ទេស A។ ក្នុងចំណោមនិទ្ទេស A ៤៤៣នាក់ រាជធានីភ្នំពេញ មាន១៤១នាក់ សៀមរាប ៣៨នាក់ បាត់ដំបង៣២នាក់ តាកែវ២៩នាក់ កំពង់ចាម២៧នាក់ ព្រៃវែង២៧នាក់ បន្ទាយមានជ័យ២៥នាក់ កណ្តាល២៣នាក់ កំពត២៣នាក់ ត្បូងឃ្មុំ១៥នាក់ កំពង់ធំ១៤នាក់ ព្រះសីហនុ១៣នាក់ ស្វាយរៀង៨នាក់ ពោធិ៍សាត់៧នាក់ កំពង់ឆ្នាំង៦នាក់ កំពង់ស្ពឺ៦នាក់ ក្រចេះ៤នាក់ រតនគិរី២នាក់ កោះកុង១នាក់ មណ្ឌលគិរី១នាក់ និងឧត្តរមានជ័យ១នាក់៕ប្រភព៖thmeythmey

Leave a Reply

Your email address will not be published. Required fields are marked *