អោយរាងកុំចេះតែទំនេរពេក!បង្ហោះវីដេអូគំរាមគេតាមហ្វេសបុកហើយ ពន្យូយគេអោយហៅប៉ូលីសមកចាប់មក មានអីមិនបានប៉ុន្មានផងត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានបាត់ (មានវីដេអូ)

ព័ត៌មានសន្តិសុខ និងសង្គម

អោយរាងកុំចេះតែទំនេរពេក!បង្ហោះវីដេអូគំរាមគេតាមហ្វេសបុកហើយ ពន្យូយគេអោយហៅប៉ូលីសមកចាប់មក មានអីមិនបានប៉ុន្មានផងត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានបាត់ (មានវីដេអូ)

យុវជន ០២នាក់ គម្រាមសម្លាប់អ្នកដទៃ តាមបណ្តាញសង្គមហ្វេសបុក ឥលូវត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់។ គួរបញ្ជាកផងដែរថាហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ

២០១៩ វេលាម៉ោង ៧និង៥០នាទីព្រឹក កម្លាំងអធិការដ្ឋាននគរបាលស្រុកគីរីសាគរ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ២នាក់ប្រុស នៅចំណុចភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ពីបទ គម្រាមសម្លាប់អ្នកដទៃតាមរយៈទូរស័ព្ទ ដៃ នៅលើបណ្តាញសង្គមហ្វេសបុក ជនសង្ស័យ

មានឈ្មោះដូចខាងក្រោម ៖ ១-ឈ្មោះ ឈុន និ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ មានទីលំមានលំនៅ ភូមិ – ឃុំកើតហេតុខាងលើ។ ២-ឈ្មោះ វិត ឡាវី ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំមានលំនៅ ភូមិ

– ឃុំកើតហេតុខាងលើ។ គួរបញ្ជាក់ផងដែរ នៅពេលដែលកម្លាំងជំនាញយើងធ្វើការត្រួតពិនិត គឺជនសង្ស័យទាំង ២ នាក់ មានប្រើប្រាស់សារធាតុញៀន ។ បច្ចុប្បន្នករណីនេះ កម្លាំងជំនាញកំពុងសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។  

Leave a Reply

Your email address will not be published. Required fields are marked *