រំភើបណាស់! គូស្វាមីភរិយាចិត្តធម៌ ប្រកាសផ្តល់កន្លែងស្នាក់នៅ បងប្អូនដែលកំពុងរងគ្រោះដោយទឹកជំនន់ ព្រមទាំងផ្តល់អាហារសំរ៉ន់ និង​ថ្នាំពេទ្យ​ ដោយឥតគិតលុយ​.

កាលពីម្សិលមិញនេះ នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ គេប្រទះឃើញបងប្រុសម្នាក់ ដែលជាម្ចាស់ហ្វេសប៊ុក Puthea Investt បានប្រាប់ឲ្យបងប្អូនដែលកំពុងរងគ្រោះដោយទឹកជំនន់ អាចមកស្នាក់នៅផ្ទះរបស់គាត់បាន ព្រមទាំងផ្តល់អាហារសំរ៉ន់ និង​ថ្នាំពេទ្យ​ ដោយឥតគិតលុយ​ ថែមទៀតផង។ បងប្រុសរូបនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖

“បងប្អូនដែលរងគ្រោះដោយទឹកជំនន់ដែលស្ថិតនៅ​ ឃុំព្រៃឃ្មុំ​ និង​ ឃុំផ្សេងៗក្បែគ្នាក្នុងខេត្តកំពតដែលរងគ្រោះ​ អាចមកស្នាក់នៅ​,ផ្ញេីរម៉តូ,ឡាន,​ សត្វពាហនះផ្សេងៗ​ នៅផ្ទះរបស់ខ្ញុំបាន។ កន្លែងអាចស្នាក់នៅបណ្តោះអាសន្នបាន​ ចន្លោះ​ ពី​ 20-50​ នាក់ ខ្ញុំ និងប្រពន្ធរងចាំស្វាគមន៍ដោយក្តីរីករាយ​ និង​ មានផ្តល់អាហារសំរ៉ន់ និង​ ថ្នាំពេទ្យ​ ដោយឥតគិតលុយ​ សំរាប់បងប្អូន។ ទីតាំង​ ភូមិព្រៃឃ្មុំ​ ឃុំព្រៃឃ្មុំ​ ស្រុកទឹកឈូ​ ខេត្តកំពត​ ជិតខ្លោងទ្វាវត្តភ្នំស​ ទូរស័ព្ទ​ 070711011។ អគុណ។”។

 

LEAVE A REPLY

Please enter your comment!
Please enter your name here