សមគ្នាណាស់! ឈុតប្រពៃណីខ្មែរបែបរៀបការរបស់ សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ មើលហើយពិតជាស្អាតណាស់…

កំសាន្ត

យោងតាមការបង្ហោះរបស់ផេកFacebook ឈ្មោះ Phorn Sophal បានសរសេររៀបរាប់ថា មិនទាន់លេចចេញគម្រោងចូលរោងការក្តី ក៏ចំណងស្នេហ៍ខុសជំនាន់រវាងតារាសម្តែង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់ លី វ៉ាហេទ ហាក់ធ្វើឲ្យគេមានក្តីសុខជំនួស។ ពិសេសគឺក្រោយពីអ្នកទាំងពីរដឹកដៃគ្នាចេញថតឈុតមង្គលការឲ្យសម្អាងការមួយរួចមក។ស្នេហាខុសវ័យរបស់អ្នកមេម៉ាយ សុខ

សោម៉ាវត្តី និងកីឡាករបាត់ទាត់កម្លោះស្រស់សង្ហា លី វ៉ាហេទ ហាក់ផ្អែមល្ហែមខ្លាំងជាងគូស្នេហ៍សិល្បករមួយចំនួន។ អ្នកទាំងពីរ បានចំណាយពេលវេលា

កាន់តែច្រើនសាងភាពផ្អែមល្ហែមរួមគ្នានៅតំបន់កម្សាន្តនានាឥតដាច់។ពិសេសក្នុងថ្ងៃខួបកំណើតរបស់តារាបាល់ទាត់ លី វ៉ាហេទ ពួកគេបានទម្លាយរូបថត និងសារដ៏មានអត្ថន័យជ្រាលជ្រៅនិងបញ្ជាក់ពីចំណងស្នេហ៍កាន់តែរឹងមាំ និងចាស់ទុំជាងមុន កាន់តែធ្វើឲ្យអ្នកគាំទ្រពេញចិត្តគឺក្រោយពីពួកគេបានលេចមុខថតឈុតប្រពៃណីក្នុងពិធីមង្គលការរួមគ្នាដែលធ្វើឲ្យមានការជូនពរពួកគេឆាប់បានចូលរោងការ។ក្នុងសម្លៀកបំពាក់មង្គលការយ៉ាងប្រណីតនេះត្រូវបានគេដឹងថារៀបចំដោយបុទុមសិរីសម្អាងការ និងត្រូវបានរៀបចំតុបតែងខ្លួន

ដោយអ្នកជំនាញផាត់មុខដ៏ល្បីលោក Love Vy។ការដឹកដៃគ្នាថតឈុតសម្អាងការនេះក៏ក្រោយពេលដែលពួកគេទើបនឹងបញ្ចប់ការសម្តែងរួមគ្នាអំពីជីវិតស្នេហារបស់ពួកគេក្នុងបទចម្រៀងរបស់ផលិតកម្មថោន គឺបទ«អរគុណដែលទុកអូនជាមនុស្សសំខាន់»។អ្នកទាំងពីរនៅមិនទាន់បង្ហើបពីគម្រោងចូលរោងការជាផ្លូវការនៅឡើយ ប៉ុន្តែចំណងស្នេហ៍របស់ពួកគេកាន់តែផ្អែមល្ហែមពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យគេច្រណែនមិនតិចដែរ។គួរបញ្ជាក់ដែរថាចំណងស្នេហ៍រវាងតារាសម្តែង សុខ សោម៉ាវត្តី និងតារាបាល់ទាត់លីវ៉ាហេទ កើតមាន

ឡើងក្រោយពីចំណងស្នេហ៍សុខ សោម៉ាវត្តី និងអតីតស្វាមីកូនមន្ត្រីប៉ូលីសបានចែកផ្លូវគ្នាបន្សល់ទុកកូនស្រីម្នាក់។ពួកគេចាប់ផ្តើមចាប់ចិត្តស្រលាញ់គ្នាក្រោយបានរួមគ្នាថតភាពយន្តខ្នាតធំរឿង«ខូចចិត្តអាជីព» របស់ផលិតកម្មរ៉ុក ។ស្នេហានេះក៏បានបញ្ចប់ពាក្យរិះគន់ និងលើកឡើងរបស់មនុស្សមួយចំនួនដែលនិយាយថា នេះជាស្នេហាភ្លើងចំបើងមិនមែនជាស្នេហាដែលស្រលាញ់គ្នាពិតប្រាកដនោះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *