ចិត្តល្អណាស់ទាំងប្តីប្រពន្ធ! សូម្បីតែលោកជំទាវ​ ភរិយាឯកឧត្តម គួច​ ចំរើន​ លុយទឹកទៅមើលពលរដ្ឋដែលទឹកភ្លៀងកំពុងជន់លិចកំណាត់ផ្លូវជាតិលេខ៣ ព្រមទាំងបាន…(មានវីដេអូ)

នាថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ នេះ លោកជំទាវ​ អ៊ូ​ ធីតាពៅ​ ភរិយា ឯកឧត្តម គួច​ ចំរេីន​ រួម និងមន្ត្រី សាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំយកអាហារកញ្ចប់ ចែកជូនកងកម្លាំង ដែលប្រចាំការ ការពារ និងជួយពលរដ្ឋកន្លែងទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៣។ ក្នុងនោះផងដែរ បើយោងតាមរយៈប្រភពពីលោក Huy Bunleng ក៏បានបញ្ជាក់បន្ថែមទៀតថា៖

“ស្រុកព្រៃនប់-នៅថ្ងៃទី១០សីហា២០១៩ លោកជំទាវ​ អ៊ូ​ ធីតាពៅ​ ភរិយា ឯកឧត្តម គួច​ ចំរេីន​ រួម និងមន្ត្រីសាខាកាកបាទក្រហមខេត្តព្រះសីហនុ បាននាំយកអាហារកញ្ចប់ ចែកជូនកងកម្លាំងដែលប្រចាំការ ការពារ និងជួយពលរដ្ឋកន្លែងទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៣ ក្នុងឃុំវាលរេញ និងនាំយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ទៅចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន​ ៤៣​ គ្រួសារ​ នៅក្នុងឃុំវាលរេញស្រុក​ព្រៃនប់ ជាមួយនឹងការសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋដោយផ្ទាល់។

ជាមួយគ្នានេះ លោកជំទាវ និងក្រុមការងារ ក៏បានចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ដល់កម្មករ កម្មការីនីចំនួន៨នាក់ ដែលកំពុងសម្រាកក្នុងគ្លីនិកវាលរេញ ព្យាបាលរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងនៅឃុំវាលរេញក្រៅពីលិចហូរកាត់ផ្លូវជាតិលេខ៣ ក៏ធ្វើអោយប៉ះពាល់ដល់លំនៅដ្ឋានពលរដ្ឋច្រើនគ្រួសារ ។ ចំពោះចរាចរណ៍ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ អាជ្ញាធរបានបើកអោយដំណើរការតាំងពីពេលរសៀលថ្ងៃ១០ សីហា មក បើទោះជាទឹកមិនទាន់ស្រកផុតអស់ពីផ្លូវជាតិក៏ដោយ ដោយដាក់កម្លាំងសមត្ថកិច្ចនៅជួយសម្រួល៕”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here