កំពត៖ ប្រិយមិត្តប្រហែលជាបានដឹងរួចមកហើយ អំពីបញ្ហាទឹកជំនន់នៅតាមបណ្តាខេត្តដែលជាប់សមុទ្រ។ ជាមួយគ្នានេះនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៩ នេះ គេប្រទះឃើញវត្តទឹកវិល ដែលស្ថិតនៅក្នុង ឃុំកំពុងគ្រែង ស្រុកទឹកឈូ ខេត្តកំពត ជំនន់ទឹកភ្លៀងបានលិចចូលដល់វត្តហើយ ។

ជាមួយគ្នានេះផងដែរ ព្រះតេជគុណមួយព្រះអង្គ បានភ្ជាប់សារខ្លីមួយ ក្នុងហ្វេសប៊ុករបស់ព្រះអង្គ ដោយបានបញ្ជាក់ឲ្យដឹងថា “បើភ្នែកឡើងទឹកលិចពេញវត្ត វត្តទឹកវិល ឃុំកំពុងគ្រែង ស្រុក ទឹកឈូ ខេត្តកំពត10/08/2019″។

នៅក្នុងសកម្មវភាពនោះដែរគេឃើញថា ព្រះតេជគុណផ្សេងទៀត ដោយក្តីអាណិតស្រឡាញ់ និងមេត្តាដល់សត្វ ក៏បានជួយសង្គ្រោះយកសត្វទាំងនោះទៅរកកន្លែងដែលមានសុវត្ថិភាពផងដែរ។

ក្រោយពីឃើញសកម្មភាពទាំងអស់នេះធ្វើឲ្យមានអ្នកចូលខមបញ្ចេញយោបល់ផ្សេងៗគ្នា អ្នកខ្លះថា “អរគុណព្រះគុណសំរាប់ការជួយសត្”,”ជួយសង្គ្រោះសត្វឆ្មាផងលោកបង”,”បានបុណ្យច្រើនណាស់ លោកបង”។

LEAVE A REPLY

Please enter your comment!
Please enter your name here