ពិតជារំភើបមែន! សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា១០លានរៀល ជូនដល់បុរស ដែលធ្លាក់គាបក្នុងថ្ម..
ភ្នំពេញ៖ ក្រោយពីបុរសម្នាក់ដែលបានជាប់នៅក្នុងរូងថ្មនៅភ្នំចក្រី ខេត្តបាត់ដំបង កាលពីម្សិលមិញត្រូវបានយកចេញបានដោយជោគជ័យក្រោមការសហការពីកងទ័ពអាកាសកម្ពុជា៧១១ នោះពេលនេះសម្តេចតេជោ ហ៊ុន សែន ព្រមទាំងភរិយារបស់លោកបានចូលរួមឧបត្ថម្ភដល់បុរសនេះចំនួន១០លានរៀលុ។
គួររំលឹកផងដែរថា បុរសម្នាក់ត្រូវបាន ប្រជាពលរដ្ឋរួមជាមួយនឹងសមត្ថកិច្ចបាននាំគ្នាជួយគ្នាក្នុងការជួយសង្គ្រោះដែលបានធ្លាក់ចូលក្នុងរូងថ្មមួយកន្លែងខណៈពេលដែលរូបគេបានចូលយកទៅអាចម៍ប្រចៀវនៅភ្នំ នៅជាប់សាលាបឋមហុងទឹក។ ទីតាំងកើតហេតុ នៅជាប់ព្រំប្រទល់ស្រុកភ្នំព្រឹក នឹងស្រុកសំពៅលូន ខេត្តបាត់ដំបង។