Connect with us

កំសាន្ត

កម្រឃើញតារាណាជោគជ័យយ៉ាងនេះណាស់! តារាចម្រៀងប្រុស ៣ ដួងនេះមិនត្រឹមជោគជ័យក្នុងអាជីពទេ ថែមទាំងមានសំណាងពេលមានគូជីវិត !

Published

on

តារាចម្រៀង​ប្រុស​បី​ដួង​ត្រូវបាន​មហាជន​ជាច្រើន​សរសើរ​ថា​មានសំណាង ​ព្រោះ​ក្រៅពី​មាន​ភរិយា​ជានារី​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត​ហើយ ​ថែមទាំង​ជា​កូនអ្នកមាន​ទ្រព្យសម្បត្តិ​ថែមទៀត ។​

-​នី រតនា ៈ ត្រូវបាន​គេ​ចាត់ទុកជា​តារាចម្រៀង​វ័យក្មេង​ដែល​បានបញ្ចប់​ភាព​នៅ​លីវ​កាលពី​ថ្ងៃទី ១៨ ខែមករា​កន្លងទៅនេះជា​មួយកញ្ញា ហេង សុវណ្ណ​ភក្តិ​ណា ជា​កូនអ្នកមាន​ទ្រព្យ​ធូរធារ ។​ អាពាហ៍ពិពាហ៍របស់​តារាចម្រៀង​រូបនេះ​ត្រូវបាន​គេ​ចាត់ទុកជា​ពិធី​ដែល​ធំជាងគេ​ង​នៅក្នុង​ដើមឆ្នាំ ២០១៩ ដោយមាន​ការចូលរួម​ពី​សំណាក់ អ្នកសិល្បៈ​ និង​ អ្នកមាន​មុខមាត់​នៅក្នុង​សង្គម ។ ​ក្រោយ​រៀបការ​តារាចម្រៀង​រូបនេះ​ក៏បាន​ដឹក​ដៃ​ភរិយា​ទៅ​ក្រេបទឹក​ឃ្មុំ​នៅ​កោះ​ម៉ា​ល់​ឌី​វ​ និង ថែមទាំងបាន​ប្តូរ​ពី​ជិះរថយន្ត​តូ​យូ​តា Prius មក​ជិះ ​Lexus ៣៥០ ទៀតផង ។​

​-ឆាយ វីរៈ​យុទ្ធ : ងាក​មក​តារាចម្រៀងរូបនេះក៏​មិន​អន់​ប៉ុន្មាន​ដែរ ក្រៅពី​មាន​ភរិយា​ដែលជា​កូនអ្នកមាន​ទ្រព្យហើយ ​ថែមទាំង​មាន​សមត្ថភាព​អាច​និពន្ធ​បទ​ចម្រៀង​ពីរោះៗ​សម្រាប់​លោក​ថែមទៀត ។ ក្រៅពីតារាចម្រៀង​ពេលនេះ ឆាយ វីរៈ​យុទ្ធ ក៏មាន​ជំនួញ​លក់​អង្ករ​ជាច្រើន​សាខា​ផងដែរ និង ចុងក្រោយនេះលេចឮថា​លោក ឆាយ វីរៈ​យុទ្ធ ក៏បាន​ហក់​ចូលក្នុង​ជំនួញ​ដីធ្លី​នៅ​ក្រុងព្រះសីហនុ​ទៀត ។​ ​រៀបការ​ជិត​ពីរ​ឆ្នាំ​លោក ឆាយ វីរៈ​យុទ្ធ មិនទាន់​មានកូន​ប្រលែង​លេង​នៅឡើយ​ទេ ។

​-កែវ វាសនា : សម្រាប់​តារាចម្រៀង​មាឌតូច​ល្អិត កែវ វាសនា ក៏មាន​សំណាង​មិន​ចាញ់​មិត្ត​រួម​អាជីព​ដែរ ដោយភរិយារបស់តារាប្រុសរូបនេះ​ត្រូវបាន​គេ​ស្គាល់​ថាជា​កូនអ្នកមាន​ទ្រព្យ​ធូរធារ​នៅ​ខេត្តបន្ទាយមានជ័យ ។ សព្វថ្ងៃលោក​កំពុង​រស់នៅ​យ៉ាង​មាន​ក្តី​សុខ​ជាមួយ​ភរិយា​រូប​ស្រស់ ​និង ​កូនប្រុស​ស្រី​ដ៏​គួរឱ្យ​ស្រឡាញ់​ពីររូប ក្នុង​ជីវភាព​យ៉ាង​ធូរធារ​ ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *