Connect with us

កំសាន្ត

មិនគួរអោយជឿសោះ! បាត់មុខ​យូរ​ ស្ទើរ​មិន​ជឿ​ថា​តារា​សម្តែង​ ​ណូ​ ​ជ័យ​រិទ្ធី​ ​បាក់​សម្រស់​ដល់​ថ្នាក់​នេះ ​!​ ​

Published

on

​ថ្មី​ៗ​នេះ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ក្រោយពី​បានឃើញ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​បាន​បង្ហាញ​រូបភាព​ជាមួយ​តារា​សម្តែង​ប្រុស​លោក​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ដែល​មាន​រូបរាងកាយ​ស្គម​ស្លេកស្លាំង​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ​។​ ​បើ​តាម​ការ​រៀបរាប់​របស់​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​បានឱ្យ​ដឹង​ថា​លោក​ ​ណូ​ ​ជ័យ​រិទ្ធី​ ​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ទើប​ធ្លាក់​សម្រស់​ដល់​ថ្នាក់​នេះ​ ​។​ ​

​មហាជន​ជាច្រើន​ពិតជា​នៅចាំ​តារា​សម្តែង​លោក​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ដែល​តែងតែ​លេចមុខ​នៅក្នុង​រឿង​ជា​​ច្រើន ​មិនថា​រឿងបុរាណ​ និង ​សម័យ​នោះ​ទេ​ ​ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​នេះ​លោក​បាន​បាត់មុខ​ពី​ការងារ​សិល្បៈ​ ។​ ដោយឡែក​​ថ្មី​ៗ​នេះ​លេច​ឮ​ព័ត៌មាន​លោក​បាត់មុខ​ពី​ការងារ​សម្តែង ​ដោយសារ​មាន​ជម្ងឺ​ទឹកនោមផ្អែម​ ​និង​ ​លើស​ជាតិ​អាស៊ីត ​ដែល​ធ្វើ​ឱ្យ​លោក​ធ្លាក់ខ្លួន​ស្គម​ប្លែក​ស្ទើរ​មិន​គួរ​ឱ្យ​ជឿ​ ។​ ​ថ្មី​ៗ​នេះ​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​រួម​ជាមួយនឹង​មិត្តភក្តិ​រួម​អាជីព​មួយចំនួន​តំណាង​ឱ្យ​សមាគម​សិល្បករ​ខ្មែរ​ក៏បាន​ទៅ​សួរសុខទុក្ខ ​និង​ នាំ​យក​ថវិកា​ ​៨០ ម៉ឺន​រៀល ​ប្រគល់​ដល់​លោក​ផង​ដែរ​ ​។​

​លោក​ ​ណូ​ ​ជ័យ​រិទ្ធី​ ​ដែល​ធ្លាប់តែ​មាន​រូបរាង​ស្រស់​សង្ហា​ និង ​មាន​គីឡូ​ដល់ទៅ​ជិត​ ​៩០​ ​គីឡូ ​នោះ​បាន​ប្រែ​ជា​ស្គម​ស្លេកស្លាំង​បានឱ្យ​ដឹង​ថា ​ពេលនេះ​ជម្ងឺ​របស់​លោក​រាង​ធូរ​ច្រើនជាង​មុន​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ជូន​​ពរ​ពីសំណាក់​មហាជន​ឱ្យ​លោក​ឆាប់​ជាសះស្បើយ​និង​បាន​ចូល​ប្រឡូក​ក្នុង​សិល្បៈ​វិញ​ ​៕​ ​

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *