Connect with us

កំសាន្ត

ល្បីជាងកំពូលតារាចម្រៀងសិរីមន្តទៀត មួយបទនេះ! ផ្ទុះល្បីបាត់! បទ “កំលោះចាស់ ប៉ះកំលោះស្ទាវ” ច្រៀងដោយ ណូយ វ៉ាន់ណេត និង នេន ទុំ មានអ្នកចូល ទស្សនាជិត២លានដងបាត់ទៅហើយ (មានវីដេអូ)

Published

on

មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងរ៉េប ដ៏ល្បីឈ្មោះម្នាក់ឈ្មោះ នេន ទុំ នោះ។ ចំណែកតារាចម្រៀងជើងចាស់ម្នាក់ទៀត បងប្អូនរឹតតែស្គាល់ច្បាស់គឺ ណូយ វ៉ាន់ណេត ដោយនៅពេលនេះ អ្នកទាំង២បានចេញមកបកស្រាយចម្រៀងរួមគ្នាតែម្តង ក្រោមចំណងជើងថា “កំលោះចាស់ប៉ះកំលោះស្ទាវ” ដែលទើបបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និង YouTube កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ។

បទនេះគិតត្រឹមថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ នេះ មានអ្នកចូលទស្សនាក្នុង យូធូប (YouTube) ជាង១លាន ៧សែន ដងបាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ។ ក្នុងនោះ គេក៏បានឃើញអ្នកទស្សនាជាច្រើនលាន់មាត់ថា “ណូយ វ៉ាន់ណេត នៅតែសម្លេង ល្អ”, “ស្រលាញ់បទចម្រៀងនេះណាស់ គាំទ្របង”។

អ្នកខ្លះទៀតបង្ហាញអារម្មណ៍ពេញចិត្តជាខ្លាំងថា “បងទុំអើយបទនេះពិរោះណាស់ អ្វីដែលខ្ញុំចូលចិត្ត គឺខ្ញុំចង់អោយលោកពូគាត់ច្រៀងបទបែបណឹង ទឹកដៃភ្លេងបងទីឡើងអេម ! និយាយទៅបទនេះគឺអេមណាស់បង ខ្ញុំស្រលាញ់ត្រង់ ប៉ារ៉ូល ” លើសសែ ក្រោមសែ” ណឹងហ្មងបង “។ ដើម្បីកុំឲ្យខាតពេលយូរតោះទៅស្តាប់ទាំងអស់គ្នា៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *