Connect with us

កំសាន្ត

នៅសុខៗ លោកតា វ៉ិចទ័រ ទំលាយរូបជាច្រើនសន្លឹក ចំថ្ងៃខួបកំណើត នីឡា តែគេចាប់អារម្មណ៍រូបនេះជាងគេ (មានវីដេអូ)!

Published

on

ប្រិយមិត្តជាច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន លោក សុវណ្ណ ឬទ្ធី ហៅលោកតា វ៉ិចទ័រ គឺជាប្រធានផ្នែកផលិតកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ ស៊ីធីអិន ដែលបងប្អូនបានស្គាល់ច្បាស់ថា ជាឪពុកបង្កើតរបស់តារាកំប្លែងស្រី នីឡា ហើយមកទល់ពេលនេះ ស្នាដៃរបស់លោកជាច្រើន ត្រូវបានមហាជនទទួលស្គាល់ និងគាំទ្រជាខ្លាំងរហូតមកដល់ថ្ងៃនេះ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៩ ត្រូវជាថ្ងៃខួបកំណើត នីឡា តែម្តង ហើយលោកក៏បានបង្ហោះរូបជាច្រើនសន្លឹក ព្រមទាំងសារខ្លីមួយថា៖ “រីករាយថ្ងៃខួបកំណើតនីឡា កូនស្រីសំណព្វចិត្តប៉ា! ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩នេះ ជាថ្ងៃខួបកំណើតកូន​​​។ ប៉ាសូមប្រសិទ្ធិពរសូមអោយកូនទទួលបានភាពជោគជ័យ​​តាមក្តីប្រាថ្នារបស់​​កូន។”។

ក្នុងចំណោមរូបជាច្រើនសន្លឹក មហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំងនូវរូបភាពមួយសន្លឹក កាលពី នីឡា នៅក្មេង ដែលមើលទៅពិតជាគួរឲ្យស្រឡាញ់ដល់ហើយ ជាពិសេសនោះគឺបាក់ធ្មេញខាងមុខអស់តែម្តង ជាមួយស្នាមញញឹមយ៉ាងទាក់ទាញបំផុត ហាក់គ្មានទុក្ខកង្វល់អ្វីឡើយ។

ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនារូបភាពជាច្រើនសន្លឹកខាងក្រោមនេះ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *