Connect with us

កំសាន្ត

ស្អាតហើយចិត្តល្អទៀត!! តារាសម្តែង ដេននី ក្វាន់ បានធ្វើរឿងមួយនេះ ជូន ក្លឹបប្រដាល់ ឆ្មាសសែនសុខ, ជួយស៊ែរអរគុណគាត់ម្នាក់មួយបានទេ?

Published

on

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៩ តារាសម្តែងស្រស់ស្អាតម្នាក់ឈ្មោះ ដេននី ក្វាន់ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងពេញចិត្តជាខ្លាំង ក្រោយតារារូបនេះ មិនត្រឹមតែមានសម្រស់ស្រស់ស្អាតទេ ថែមទាំងមានចិត្តល្អទៀតផង ជាពិសេសនោះ គឺគាំទ្រ ដល់វិស័យកីឡាប្រដាលគុនខ្មែរ។ ដេននី ក្វាន់ ក៏បានភ្ជាប់សារខ្លីមួយបញ្ជាក់ប្រាប់ថា៖

“ថ្ងៃនេះនាងខ្ញុំទំនេរទៅលេងក្លឹបប្រដាល់ ឆ្មាសសែនសុខ ដោយនាំយកអង្ករ ត្រីខ មី ទឹកត្រី ទឹកសុីអុីវ ភេសជ្ជះ នឹងថវិកាមួយចំនួនជូនដល់ក្លឹបប្រដាល់។ ចង់ប្រាប់ថាខ្ញុំជាហ្វេនកីឡាប្រដាល់គុនខ្មែរ យាយទៅខ្ញុំជាស្រីទេចូលចិត្តមេីលប្រដាល់គុនខ្មែរណាស់ សូមពុកម៉ែបងប្អូនជួយគាំទ្រវិស័យកីឡាប្រដាលគុនខ្មែរផង”។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យប្រិយមិត្តជាច្រើនក្នុងបណ្តាញសង្គមហ្វេសប៊ុកលាន់មាត់សរសើរថា “អរគុណណាស់កញ្ញា ជួយគាំទ្រ ជូនពរសំណាងល្អ សុខភាពល្អ”, “អ្នកមិនត្រឹមតែស្អាតទេ ថែមទាំងចិត្តល្អទៀត”,

“ពិតជាតារាមានចិត្តល្អមែន”, “អរគុណនូវទឹកចិត្តដ៏ប្រពៃរបស់កញ្ញា សូមសរសើរៗ និងចង់ឲ្យតារាផ្សេងៗទៀតគាត់ជួយឧបត្ថម្ភដល់ក្លឹបផ្សេងៗទៀតឲ្យបានច្រើន” ហើយក៏នៅមានអ្នកបង្ហាញក្តីរំភើបជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *