Connect with us

កំសាន្ត

អបអរសាទរស្រីស្អាតកែវ សីហា ពិធីករល្បីនៅTV អាស៊ីអាគ្នេយ៍ ត្រៀមចូលរោងការជាមួយនឹងលោកដុកទ័រនាពេលឆាប់ៗនេះ…

Published

on

អបអរសាទរស្រីស្អាតកែវ សីហា ត្រៀមចូលរោងការជាមួយនឹងលោកដុកទ័រនាពេលឆាប់ៗនេះ…

សិល្បៈ៖កញ្ញា កែវ សីហា គឺជាតារាសម្ដែង ដើរម៉ូដ និងជាពិធីការិនីដ៏មានទេពកោសល្យម្នាក់។ នាងបានចាប់អាជីពសិល្បៈជាមួយស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍តាំងពីឆ្នាំ ២០១១ ហើយក៏បានធ្វើការជាដៃគូឆ្លងឆ្លើយលោកប៉ែន ចំរ៉ុង និងឌីជេ ហេរ៉ូ ក្រោយពីបានចូលរួមប្រឡងក្នុងកម្មវិធី “ពេជ្រកំពុងច្នៃ” និងទទួលបានចំណាត់ថ្នាក់លេខ១។

បង្ហាញមុខច្រើនឆ្នាំហើយ ស្រីស្អាតសម្ដីស្រទន់នេះមិនធ្លាប់លេចឮព័ត៌មានស្នេហាជាមួយបុរសណាមួយឡើយ ដោយវាបានកើតជាចម្ងល់ដ៏ចាក់ស្រេះសម្រាប់អ្នកគាំទ្រ។ កាលពីឆ្នាំ២០១៨កន្លងមកនាងក៏ធ្លាប់បានបកស្រាយចម្ងល់តបទៅអ្នកគាំទ្រថា កន្លងមានអ្នកតាមទាក់ចិត្តនាងជាច្រើន មានទាំងអ្នកនៅក្នុងស្រុកផង និងក្រៅស្រុកផង តែនាងបានបដិសេធទាំងអស់ ព្រោះមិនទាន់ត្រូវចិត្ត។

ពេលទទួលបានសំណួរថា “បែបណា ជាបុរសក្នុងក្ដីស្រមៃខ្លួន?” ស្រីស្អាតវ័យ២៥ឆ្នាំ ឆ្លើយច្បាស់ៗថា៖ “សម្រាប់ខ្ញុំសុំតែម្យ៉ាងទេ គឺសុំឲ្យគេស្គាល់ខ្ញុំឲ្យច្បាស់ ហើយស្គាល់ឲ្យបានយូរចាំនិយាយថាស្រលាញ់ខ្ញុំ និយាយទៅគឺសុំឲ្យគាត់យល់ពីខ្ញុំច្បាស់សិន ចាំគាត់និយាយថាចង់យកខ្ញុំជាអនាគត។ បើអត់ទាន់យល់ពីអារម្មណ៍ខ្ញុំ អត់ទាន់យល់ពីចិត្តខ្ញុំទេ កុំទាន់អាលសារភាពថាស្រលាញ់ខ្ញុំអី”។

យ៉ាងណាមិញលេចលឺពត័មានថា កញ្ញា កែវ សីហា បានភ្ជាប់ពាក្យជាមួយគ្នានឹងគូដណ្តឹងជាលោកដុកទ័រម្នាក់បន្ទាប់ពីយល់ចិត្តគ្នាអស់រយះពេលច្រើនឆ្នាំ ដោយចាស់ទុំទាំងសងខាងដឹងលឺហើយអ្នកទាំងពីនឹងត្រៀមចូលរោងការនាពេលខាងមុខនេះ។ ព័ត៍មានច្បាស់ការមានតែរងចាំការបកស្រាយផ្ទាល់មាត់ពីកញ្ញា កែវ សីហា ថាតើដំណឹងនេះពិតឬយ៉ាងណា? សូមប្រិយមិត្តតាមដានការបកស្រាយពីកញ្ញាទាំងអស់គ្នា៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *