ពិតជាការតស៊ូលះបត់ខ្លំាងមែនទែនរបស់ក្មេងប្រុសពិការម្នាក់ដែលបានពេលវាលរហូត ៣គីឡូម៉ែតទៅដល់ថ្នាក់រៀនបានធ្វើអោយមហាជនគ្រប់​គ្នា​កោត​សរសើរ​យ៉ាង​ខ្លាំង​ដោយ​សារ​ភាព​តស៊ូរបស់ក្មេងប្រុសម្នាក់នេះ។

បើតាមការរៀបរាប់របស់អ្នកជិតខាងបានដឹងថាក្មេង​ប្រុស Mukhlis Abdul Kholik អាយុ ៨​ឆ្នាំ​រស់​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ទីក្រុង Sukabumik នៃ​ភាគ​ខាង​លិច​កោះ​ចាវ៉ា​ប្រទេស​ឥណ្ឌូនេស៊ី។ ក្មេង​ប្រុស​នេះ មាន​ពិការ​ភាព​តាំង​ពី​កំណើត​ដែល​តម្រូវ​ឲ្យ​រូប​គេ​ប្រើ​ដៃ​ជំនួយ​ដើម្បី​អាច​ធ្វើ​ដំណើរ​បាន​ដោយ​ខ្លួន​ ឯង។

ដោយ​សារ​តែ​គ្មាន​ឡាន​ដឹក​សិស្ស​សាលា ក្មេង​ប្រុស Kholik ត្រូវ​វារ​ដោយ​ដៃ និង​ជើង​ទាំង៤ ធ្វើ​ដំណើរ​ជាង ៣​គីឡូម៉ែត្រ​ទៅ​សាលារៀន​ជា​រៀង​រាល់​ថ្ងៃ។ លើស​ពី​នេះ​ទៀត គេ​ត្រូវ​វារ​កាត់​ផ្លូវ​ពិបាក​ៗ​តាម​ផ្លូវ​ភ្នំ, ដី​ភក់ និង​ថ្ម​ជម្រាល​ជា​ដើម។ចុងក្រោយក្មេងប្រុសម្នាក់នេះទទួលបានការលើកទឹកចិត្តពីសំណាក់លោកគ្រូអ្នកគ្រូ មិត្តភក្ត័។

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here