Connect with us

ព័ត៌មានសន្តិសុខ និងសង្គម

ទឹកដោះម្តាយថ្លៃមែន!! សំណាងណាស់ កងទ័ពជើងទឹកបានជួយគាត់ទាន់ពេល កុំអីពិបាកហើយ…!

Published

on

ទឹកដោះម្តាយថ្លៃមែន!! សំណាងណាស់ កងទ័ពជើងទឹកបានជួយគាត់ទាន់ពេល កុំអីពិបាកហើយ…!

ខេត្តកោះកុង:នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ កំលាំងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តាមបទបញ្ជា របស់ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅវេលាម៉ោង០៩:៣០នាទីព្រឹក

កម្លាំងទីបញ្ជាការជួរមុខ ប្រចាំការ នៅទីស្នាក់ការសង្កេតការណ៍ទ្បាំដាំ និងកម្លាំងកងការពារកោះកុងក្រៅលេខ២ បានចេញល្បាត និងបានប្រទះឃើញប្រជានេសាទម្នាក់ធ្លាក់ទឹកពីលើទូកមាន់ចែ នៅខាងត្បូងកោះមូលដោយអត់មាន

ពាក់អាវពោងសុវត្ថិភាពជាប់ខ្លួន កម្លាំងបានជួយសង្គ្រោះទាន់ពេលវេលា និងដោយសុវត្ថិភាព ក្រោយការជួយសង្គ្រោះរួច ប្រជានេសាទម្នាក់នេះបានអរគុណយ៉ាងខ្លាំង ដល់កងកម្លាំង ដែលបានជួយសង្គ្រោះគាត់បានទាន់ពេលវេលា ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *