Connect with us

កំសាន្ត

មែនលំៗទេ! គ្រាន់តែថ្លៃផ្សព្វផ្សាយពាណិជ្ជកម្មលើ IG ផ្ទាល់ខ្លួន អាចឱ្យតារាថៃល្បីៗ រស់យ៉ាងសុខស្រួលបាន

Published

on

បើ​យើង​មើល​តែ​ពី​សម្រក​ខាងក្រៅ អាជីព​ជា​អ្នកសិល្បៈ​គ្មានអ្វី​ពិបាក​ទេ មិន​ត្រឹមតែ​បាន​ស្លៀកពាក់​ស្អាតបាត តុបតែង​ខ្លួន​ឆើតឆាយ​រាល់ថ្ងៃនេះ និង បាន​ទៅ​កន្លែង​ជាច្រើន​ឡើយ ពួកគេ​ថែមទាំង​អាច​រកចំណូលបាន​ច្រើន​ទៀតផង ឱ្យតែ​កើតមក​មានមុខមាត់​ស្អាត ពិសេស​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​ជាការ​ស្រេច ។​

​ក្រៅពី​រកចំណូលបាន​ពី​ការថត​កុន សម្ដែង​រឿង ថត​ស្ប៉ត​ពាណិជ្ជកម្ម​ផ្សេងៗ តារា​ល្បីៗ​លំដាប់​ជួរមុខ​ថៃ​ជាច្រើន​ដួង ក៏​អាច​ទាញ​ចំណូល​បាន​ពី​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាមរយៈ​ការ​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​អ៊ី​ន​ស្ត្រា​ក្រាម (IG) ផ្លូវការ​របស់ខ្លួន​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ​ដែរ ក្នុង​មួយខែៗ ដោយ​មិនចាំបាច់​ធ្វើ​អ្វី​ទាំងអស់ ចាំតែ​ដេក​បើក​លុយ​ទៅបាន​ហើយ ។​

​បើ​យើង​តាម​ព័ត៌មាន​ដ៏​ល្បី​មួយ​របស់​ថៃ Thairath បានឱ្យដឹងថា ម្ចាស់​ផលិតផល​នីមួយៗ​ដែល​ចង់​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅលើ​ទំព័រ IG របស់​តារា​ល្បីៗ គឺ​ត្រូវ​ចំណាយ ១០ ភាគរយ​នៃ​ចំនួន​អ្នក​ចុច Follow IG របស់​ពួកគេ ហើយ​បច្ចុប្បន្ននេះ អ្នកសិល្បៈ​ថៃ​ទាំងនោះ ម្នាក់ៗ​មាន​អ្នក Follow ដល់​ទៅ​រាប់លាន​នាក់​ឯណោះ សាក​គុណ​លុយ​ទៅ​មើលថា​តើ​ក្នុង​ម្នាក់ៗ​ពួកគេ​រកបាន​ប៉ុន្មាន​? សឹងតែ​អាច​និយាយបានថា ដេក​ចាំតែ​ចាយលុយ​ផ្សាយពាណិជ្ជកម្ម​ដែល​បានមកពី​ការ​បង្ហោះ​ផ្សាយ​នោះ ក៏​រស់​យ៉ាង​សុខ​ស្រួល​ដែរ ៕

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *