ឯកឧត្តម គួច ចំរើន មិនខ្ពេីមសម្រាមទេ​ ថែមទាំងណែនាំពីរបៀបទុកដាក់សម្រាមដល់អាជីវករថែមទៀតផង (មានវីដេអូ)!

ឯកឧត្តម គួច ចំរើន មិនខ្ពេីមសម្រាមទេ​ ថែមទាំងណែនាំពីរបៀបទុកដាក់សម្រាមដល់អាជីវករថែមទៀតផង (មានវីដេអូ)!

នៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើន បានបង្ហោះរូបជាច្រើនសន្លឹកក្នុងហ្វេសប៊ុកផេកផ្លូវការរបស់លោក ក្នុង យុទ្ធនាការ សំអាតអនាម័យ បរិស្ថាន ក្នុងក្រុងព្រះសីហនុ ព្រមទាំងបានភ្ជាប់សារដ៏គួរឲ្យចាប់អារម្មណ៍ និងមានន័យ ថា៖”សម្រាមមិនមែនករណីគួរអោយស្អប់ខ្ពេីមទេ​ តែអ្នកចោលសម្រាមផ្តេសផ្តាសជារឿងដែរមិនល្

ថ្ងៃនេះយេីងជួបជុំគ្នា​ គោលដៅយេីងគឺប្រមូលសម្រាមចេញ​ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតពាក់ពន្ធ័នឹងសម្រាមសេសសល់នេះ​ សុំអោយអ្នកប្រេីប្រាស់សម្រាមទាំងអស់ត្រូវមានការយល់ដឹងអោយបានច្បាស់អំពីសម្រាម។ ទោះបីជាមានយុទ្ធនាការប្រមូលសម្រាមចេញពីក្រុងព្រះសីហនុ​ថ្ងៃនេះ​ ប្រាកដណាស់ថាការគ្រប់គ្រងសម្រាមមិនទាន់បាន​ល្អនៅឡេីយទេ តែយេីងចាប់ផ្តេីមយល់ដឹងអំពីសម្រាមពីពេលនេះតទៅ។

បញ្ហាសម្រាមកំពុងរីកធំហួសពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ​ តែយ៉ាងណាក៏ដោយយេីងខ្ញុំរួមទាំងមន្ត្រីពាក់ព័ន្ធនឹងបន្តការខិតខំគ្រប់គ្រងសម្រាមនេះអោយបានច្បាស់លាស់​ ដេីម្បីរៀបចំផែនការអោយបានគត់មុតក្នុងការដឹកជញ្ជូនចេញអោយបានទាន់​ អោយបានគ្រប់ចំនួននឹងបរិមាណដែលបានបញ្ជូនចេញ​ តែក៏សុំអោយមានកិច្ចសហការគ្នាចូលរួមពីគ្រប់មជ្ឍដ្ឋានទាំងអស់​ ក្នុងវេចខ្ជប់​ ទុកដាក់សម្រាមអោយបានត្រឹមត្រូវ។

បន្ទាប់​ពីការជួបជុំ​ និងការប្រមូលសម្រាមនេះទៅ​ ខ្ញុំក៏សុំស្នេីសុំអ្នកស្ម័គ្រទាំងអស់ចូលរួមនៅទីនេះ​ បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយអោយបានទូលំទូលាយទៅកាន់បងប្អូន​ ប្រជាពលរដ្ឋ​អ្នកបង្កេីតសម្រាមនៅទូទាំងក្រុងព្រះសីហនុយេីង​ និងសូមអោយបងប្អូនអ្នកស្មគ្រចិត្តទាំងអស់នៅទីនេះ​ ធ្វេីខ្លួនអោយក្លាយទៅជាចលករសំខាន់នៃអ្នកគ្រប់គ្រងសម្រាមនៅទីក្រុងព្រះសីហនុរបស់យេីង​ ដោយខិតខំផ្សព្វផ្សាយអោយទូលំទូលាយទៅកាន់អ្នកបង្កេីតសម្រាមអោយពួកគាត់មានការយល់ដឹង​ ចូលរួម​ ដេីម្បីយេីងមានលទ្ធភាពគ្រប់គ្រងសម្រាមអោយបានល្អ​ យេីងមានលទ្ធភាពថែទាំអនាម័យ​ បរិស្ថាននៅក្រុងព្រះសីហនុអោយបានល្អចាប់ពីថ្ងៃនេះតទៅ។”៕

ក្នុងនោះផងដែរ ឯកឧត្ដមក៏បានចុះទៅនែនាំអាជីវករលក់ដូរ នៅតាមឆ្នេរ អូរឈើទាល អោយទិញធុងសំរាមដោយខ្លួនឯង ហើយដាក់ឈ្មោះរបស់ខ្លួន ដើម្បីកុំអោយច្រឡំ រួចវិចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីជាភាពងាយស្រួលដល់ក្រុមហ៊ុនសំរាមមកប្រមូលផងដែរ។ គូសបញ្ជាក់ផងដែរថា ក្នុងយុទ្ធនាការសម្អាតទីក្រុងព្រះសីហនុនេះ គឺមានការចូលរួមពីសំណាក់មហាជន ដែលមានចំនួនសរុបរហូតទៅដល់ ៥ពាន់នាក់ឯណោះ។

Leave a Reply

Your email address will not be published. Required fields are marked *