កាន់តែស្អាតឡើងៗហើយ…នាងល្អហួស ក្មួយស្រី តារាសម្តែងសិចស៊ី ដេននីក្វាន់ ធំបែបជាមានក្តីស្រមៃចង់ចូលប្រឡង Miss Universe…(មានវីដេអូ)

កាន់តែស្អាតឡើងៗហើយ…នាងល្អហួស ក្មួយស្រី តារាសម្តែងសិចស៊ី ដេននីក្វាន់ ធំបែបជាមានក្តីស្រមៃចង់ចូលប្រឡង Miss Universe…(មានវីដេអូ)

ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ក្មេងស្រី ដ៏ស្រស់ស្អាត គួរឲ្យគយគន់ម្នាក់ឈ្មោះ ល្អហួស ហើយក៏ត្រូវជាក្មួយស្រី តារាសម្តែង ដេននីក្វាន់ ផងដែរ។ កន្លងមកប្រិយមិត្តជាច្រើន ក៏បានកោតសរសើរចំពោះក្មេងស្រីរូបនេះថា ពិតជាមានសម្រស់ស្រស់ស្អាតគួរឲ្យកត់សំគាល់ ព្រមទាំងសមត្ថភាពសម្តែងផ្សេងៗបានយ៉ាងល្អទៀតផង ដែលបានទាក់ចិត្តអ្នកទស្សនាមិនតិចឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ល្អហួស បានសម្តែងក្នុងរឿងខ្លីមួយ ក្រោមចំណងជើងថា “នាងសំរាម” ដោយមានការចូលរួមសម្តែងពីតារាសម្តែងដ៏ល្បីមួយរូប គឺ ស្វែង សុជាតា និងតារាផ្សេងៗទៀត។ ក្រោយពីទស្សនា MV នេះចប់ បានធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរស្ទើរគ្រប់គ្នាថា ល្អហួស ពិតជាសម្តែងសមខ្លាំងណាស់ សឹងតែគ្មាននរណានឹកស្មានដល់ ព្រោះរូបគាត់នៅក្មេងសោះ តែមានទេពកោសល្យពូកែដល់ម្លឹង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០១៩ តារាសម្តែង ដេននីក្វាន់ បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតហើយ ទាក់ទង ល្អហួស ដោយប្រាប់ឲ្យដឹងថា “ល្អហួសអីលូវកាន់តែធំប្លែក នាងប្រាប់ខ្ញុំថាធំទៅក្តីស្រមៃនាងចង់ចូលរួមប្រលង Miss Universe តេីអ្នកគាំទ្រក្តីស្រមៃ ល្អហួស ដែរទេ?”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកចូល comment ថា “ចា៎គាំទ្រមួយទំហឹងម៉ងនឹងណាក្មួយ ស្រស់សោភាណាស់ ក្មួយនប់”, “ស្អាតណាស់ក្មួយស្រី ជូនពរសំរេចបំណងណាក្មួយស្អាត” ព្រមទាំងនៅមានការគាំទ្រជាច្រើនទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *