ថ្មីទៀតហើយក្រោយពី ថៃ ស្រីនាង បានសម្រេចដកពាក្យបណ្តឹងទៅលើលោក ទឹម សាវុធ វិញ ស្រាប់តែលោកខាន់ ចាន់សុផល បានមានប្រសាសន៍ថា

ព័ត៌មានសន្តិសុខ និងសង្គម

ថ្មីទៀតហើយក្រោយពី ថៃ ស្រីនាង បានសម្រេចដកពាក្យបណ្តឹងទៅលើលោក ទឹម សាវុធ វិញ ស្រាប់តែលោកខាន់ ចាន់សុផល បានមានប្រសាសន៍ថា

ក្រោយកាលពីម្សិលមិញនេះ អ្នកនាង ថៃ ស្រីនាង បានបង្ហោះសារ ដោយដកពាក្យបណ្ដឹង ដើម្បីឈប់ប្ដឹង លោក ទឹម សាវុធ ដែលក្នុងខ្លឹមសារនោះនាងបានសរសេរយ៉ាងដូច្នេះថា“នាងខ្ញុំសុំអភ័យទោសផង សំរាប់រឿងរ៉ាវកាលពីថ្ងៃ០៨ ខែកក្កដា ឆ្នាំ២០១៩ ដោយខ្ញុំខឹងច្រលោតពេក បានផុសរូបក្នុងបណ្តាញសង្គម ហ្វេសប៊ុក តែពេលនេះខ្ញុំបានសំរេចដកពាក្យបណ្តឹងវិញហេីយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់អោយមានរឿង

បែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់អោយគាត់បាត់បង់កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹកឆេវឆាវ និងប្រចណ្ឌខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង បណ្ដាញសង្គម ហ្វេសប៊ុក និងថ្នាក់ដឹកនាំអធ្យាស្រ័យ និងអភ័យទោសអោយគាត់ព្រមទាំងនាងខ្ញុំផង។ ខ្ញុំទាំងពីបានស្រលាញ់គ្នាពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូនយល់អារម្មណ៍ពួកខ្ញុំផងចះុ។ (រូបភាពមុនពេលកេីតហេតុ នៅមេគង្គ វីយូ)”។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញសារបង្ហោះរបស់ អ្នកនាង ថៃ ស្រីនាង រួចមក ស្រាប់តែលោក ខាន់ ចាន់សុផល បានលើកឡើងនៅលើគេហទំព័រ ហ្វេសប៊ុករបស់គាត់ ដែលមានខ្លឹមសារថា៖”អបអរសាទរ ២នាក់នេះ ត្រូវគ្នា វិញទៀតហើយ ក៏លើកទី ១៣១ ដង ដែរ ។ បន្ទាប់ពីនាងថា ដេកនៅម្នាក់ឯង ខ្លាចខ្មោចលងទាញពូក បើមិនបានឈ្លោះគ្នាគឺថា ដេកមិនលក់។

អ្នកដែលអន់សាច់នោះ គឺប៉ូលីសគ្នាខំចុះទៅ ទទួលពាក្យបណ្តឹង VIP ដល់លើគ្រែទៀត តែលទ្ធផលចុងក្រោយ ល្ងាចមិញនេះ ថៃ ស្រីនាង ថាឈ្លោះគ្នាលេងៗ សោះនិង! ហើយក៏ឈប់ប្តឹងដែរ។ យើងទាំងអស់គ្នា រងចាំមើលចំណាត់ការរបស់សមត្ថកិច្ចឈប់បន្តលេងៗជាមួយគាត់ទៀត ឬ ក៏ចាត់ការតាមច្បាប់ ទៅមុខ ទាំង២នាក់តែម្តង ១ផ្តល់ចម្លើយក្លែងក្លាយ! មួយទៀតប្រើប្រាស់ហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស”។

Leave a Reply

Your email address will not be published. Required fields are marked *